សាក់លើខ្លួនរបស់ Justin Bieber ចំណាយពេលមិនចេះតិចម៉ោងទម្រាំសាក់ហើយ
- 2017-10-24 07:52:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាក់លើខ្លួនរបស់ Justin Bieber ចំណាយពេលមិនចេះតិចម៉ោងទម្រាំសាក់ហើយ
ចន្លោះមិនឃើញ
ជាមួយនឹងរូបថត Selfie ធម្មតាមួយដែលបានបង្ហោះក្នុង Instagram តារាចម្រៀង Justin Bieber បានបង្ហាញរូបសាក់ ដែលសាក់មិនទាន់រួចរាល់នៅពេញដងខ្លួនរបស់លោក។
រូបសាក់ដ៏ធំនេះគូសចាប់ពីទ្រូងចុះរហូតមកដល់ពោះរបស់លោក។ សាក់នោះដែរ ប្រិយមិត្តនឹងឃើញមានរូបឥន្ទ្រី បក្សី និងក្បាលខ្មោច ជាមួយនឹងរូបភាពដ៏អស្ចារ្យដែលមើលទៅដូចជារោមសត្វមានរាងដូចពពកពាសពេញទាំងដងខ្លួនរបស់ Justin។
អ្នកសាក់រូបដ៏ជំនាញប្រចាំទីក្រុងញ៉ូវយក លោក Keith “Bang Bang” McCurdy ជាអ្នកដែលសាក់រូបថ្មីនេះឲ្យ Justin Bieber។ ដូចគ្នានឹង Justin ដែរ លោកបានបង្ហោះរូបភាពកំពុងសាក់នឹងការអរគុណរបស់ខ្លួននៅលើ Instagram។ អ្នកជំនាញរូបនេះត្រូវចំណាយពេល ២៦ ម៉ោងដើម្បីសាក់រូបលើខ្លួនរបស់ Justin ហើយត្រូវចំណាយពេល ៣ថ្ងៃជាប់គ្នាដើម្បីបញ្ចប់វា ជាពិសេសដើម្បីមានភាពងាយស្រួល ពួកគេសាក់នៅផ្ទះរបស់ Justin តែម្តង។
Bang Bang ក៏បានបន្ថែមទៀតថា នេះជាការសាក់ដែលយូរជាងគេបំផុតហើយ ចាប់តាំងពីលោកធ្វើការងារនេះ អស់រយៈពេល ១៣ឆ្នាំកន្លងមកនេះ៕