ស្ថិតិបង្ហាញ ក្រុមយក្ស U19 ចិន គ្មានឱកាសល្អក្នុងការស៊ុតទីខាងកម្ពុជាឡើយ
- 2017-10-25 02:43:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថិតិបង្ហាញ ក្រុមយក្ស U19 ចិន គ្មានឱកាសល្អក្នុងការស៊ុតទីខាងកម្ពុជាឡើយ
ចន្លោះមិនឃើញ
មុនការប្រកួត ក្រុមអ្នកគាំទ្រកម្ពុជាបានគិតរួចជាស្រេចហើយថា U19 ចិន នឹងបង្កគ្រោះថ្នាក់ដល់ក្រុមកម្ពុជាច្រើន ត្បិតអីពួកគេមានកម្រិតលេងនិងស្ដង់ដារហ្វឹកហាត់ខ្ពស់ជាងកម្ពុជាឆ្ងាយ ក្នុងការប្រកួតពានរង្វាន់ AFC U19 Championship នេះ។
ជាក់ស្ដែងដល់ពេលប្រកួតមែនទែនទៅ ក្រុមកម្ពុជាពិតជាធ្វើបានល្អមែនទែន រហូតដល់ខាងចិន សឹងតែពិបាកក្នុងការអូសចូលប្រអប់គ្រោះថ្នាក់។ តាមការអង្កេតរបស់ Sabay ផ្ទាល់ឱកាសល្អៗរបស់ចិន ហាក់មិនមាននោះឡើយ ដោយមានត្រឹមតែទាល់ចូលប្រអប់គ្រោះថ្នាក់ ប៉ុន្តែមិនធ្វើឱ្យពិបាកសម្រាប់អ្នកចាំទីចាប់នោះទេ។
ការបង្កើតឱកាសសម្រាប់ក្រុមចិន មានត្រឹមតែ៦ដងប៉ុណ្ណោះ ដែលក្នុងនោះសុទ្ធតែជាការលើកបាល់ (Free Kick) ខណៈដែលឱកាសនោះសុទ្ធតែមិនមានអ្វីពិសេសឡើយ។ មួយវិញទៀត ខ្សែប្រយុទ្ធចិន ហាក់មិនអាចអូសបាល់ទម្លុះប្រព័ន្ធការពាររបស់ក្រុមកម្ពុជាផង។ ឃើញមានកម្ពស់ខ្ពស់យ៉ាងនេះក្ដី ប៉ុន្តែជាក់ស្ដែងការលេងបាល់លើរបស់ចិន ដូចជាមិនដំណើរការឡើយ តួយ៉ាងពួកគេដូចជាលេងបាល់ក្រោមល្អជាងលើវិញ។ ចំពោះបាល់ជ្រុងវិញ ឱកាសមាន២ដងសម្រាប់ចិន ប៉ុន្តែ២ដងនោះក៏ត្រូវអ្នកចាំទីកម្ពុជាសង្គ្រោះបានយ៉ាងងាយ។
ដោយឡែក១គ្រាប់នៅនាទី៩០+ នោះ គឺជាការបាត់ជំហររបស់ខ្សែការពារនិងអ្នកចាំទីកម្ពុជាប៉ុណ្ណោះ បើពួកគេរក្សាជំហរបាននៅចុងម៉ោងនេះ លទ្ធផលអាចនឹងនៅស្មើគ្នាដូច្នេះរហូតចប់ការប្រកួត៕