Leipzig ធ្លាក់​ពី German Cup ទាំង​ឈឺ​ចាប់​​ដោយ​សារ​ស្នាដៃ Bayern

  • 2017-10-26 01:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​លេខ​៣កំពូល​តារាង Bundesliga ក្លឹប RB Leipzig  បាន​ជ្រុះ​ចេញ​ពី​ពាន German Cup ក្រោយ​ចាញ់​ក្រុម​លេខ​មួយ Bayern Munich  ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ក្នុង​ជុំ​ទី​២។

៤៥​នាទី​ដំបូង​វគ្គ​ទី​១​ក្រុម​ទាំង​ពីរ​​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ​ ទោះ​មាន​ឱកាស​ដូច​គ្នា។ តែ​ឈាន​ដល់​វគ្គ​ទី​២​ការ​ប្រកួត​កាន់​តែ​ស្វិតស្វាញ បន្ទាប់​ពី​ខ្សែ​​ប្រយុទ្ធ Naby Keita របស់ Leipzig ​ ទទួល​បាន​កាត​លឿង​ទី​២​ស្មើ​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​នៅ​នាទី​៥៤។

ក្នុង​នាទី​៦៨​ក្រុម​ដែល​សល់​គ្នា​តែ​១០​នាក់ Leipzig រក​បាន​មួយ​គ្រាប់​នាំ​មុខ​មុន​ដោយ​បាល់ប៉េណាល់ទី​របស់​កីឡាករ Emil Forsberg មុន​ពេលThiago Alcantara របស់ Bayern តាម​ស្មើ​បាន​វិញ​នាទី​៧៣។ បញ្ចប់​៩០​នាទី​ក្រុម​ទាំង​ពីរ​នៅ​តែ​ស្មើ​គ្នា ១-១ បន្ត​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន។ ដូច្នេះ​ត្រូវ​ឈាន​ដល់​បាល់ប៉េណាល់​ទីកាត់​សេចក្ដី។ ៥​គ្រាប់របស់ Bayern គ្មាន​ភ្លាត់​មួយ​គ្រាប់​ណា​ឡើង ដោយ​ឡែក Leipzig ភ្លាត់​ទាត់​មិន​ចូល​គ្រាប់​ចុងក្រោយ​ដោយ​កីឡាករ Timo Wener៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ