“ខ្ញុំមិនដែលបោះបង់ ហើយ២ប្រកួតនៅសល់នឹងប្រឹងឱ្យឈ្នះ” គ្រូ U19 កម្ពុជា
- 2017-10-26 02:27:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
“ខ្ញុំមិនដែលបោះបង់ ហើយ២ប្រកួតនៅសល់នឹងប្រឹងឱ្យឈ្នះ” គ្រូ U19 កម្ពុជា
ចន្លោះមិនឃើញ
ក្រុមម្ចាស់ផ្ទះ U19 កម្ពុជា នឹងស្វាគមន៍ក្រុម U19 មីយ៉ាន់ម៉ា ក្នុងការប្រកួតវគ្គជម្រុះ ពូល G ពានរង្វាន់ AFC U19 Championship នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:៣០ នាទីល្ងាចនេះ ហើយពួកគេត្រូវការឈ្នះដាច់ខាត ដើម្បីបន្ដក្ដីសង្ឃឹមឡើងវគ្គបន្ដ។
បរាជ័យ ១-០ ជាមួយក្រុម U19 ចិន ធ្វើឱ្យកម្ពុជាបាត់បង់ក្ដីសង្ឃឹមខ្លះ ក្នុងការប្រជែងដណ្ដើមកៅអីឡើងវគ្គបន្ដ ត្បិតអីពួកគេត្រូវការឈ្នះដាច់ខាត២ប្រកួតនៅសល់ខាងមុខនេះ។ លោក Inoue Kazunori គ្រូបង្វឹកខាងកម្ពុជា បាននិយាយក្នុងសន្និសីទកាសែតថាលោកពិតជាសោកស្ដាយក្នុងឱកាសដែលយកបាន១ពិន្ទុពីក្រុមចិន។
បន្ថែមពីលើភាពសោកស្ដាយនេះដែរ គ្រូជប៉ុនក៏ប្ដេជ្ញាយកឈ្នះក្នុង២ប្រកួតនៅសល់ខាងមុខនេះដែរ ព្រោះលោកមិនដែលបោះបង់ឱកាសម្ដងណានោះទេ បើទោះជាតិចក្ដីឬច្រើនក្ដី។ ការប្រកួតបាល់ទាត់មួយ ដែលតម្រូវឱ្យកីឡាករទាំងអស់ប្រឹងប្រែងគ្រប់វិនាទី និងមិនអាចប្រហែសបានឡើយ បើមិនដូច្នេះទេ នឹងភ្លាត់ឱ្យគេស៊ុតចូលចុងម៉ោងដូចលើកមុនៗជាក់ជាមិនខាន។
ការប្រកួតពានរង្វាន់ AFC U19 Championship វគ្គជម្រុះនេះបានបែងចែកជា១០ពូល ក្នុងនោះក្រុមលេខ១ក្នុងពូលនឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ខណៈដែលក្រុមលេខ២ល្អបំផុតទាំង៥ក្នុងចំណោម១០ពូលនេះ ក៏បានឡើងទៅផងដែរ។ សរុបទាំងអស់នៅវគ្គផ្ដាច់ព្រ័ត្រមាន១៦ក្រុម ដោយថែមក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី១ទៀត៕