Render ថ្មី​ស្រមើ​ស្រមៃ​ពី​រូបរាង​អេក្រង់​គ្មាន​គែម​របស់​ MacBook, iPad

  • 2017-10-26 02:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone X នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ក្នុង​ប្រទេស​ចំនួន​ ៥៥ នៅ​ថ្ងៃ​ស្អែក​នេះ​ ហើយ​ពេល​នេះ​មាន​ការ​បង្ហាញ​នូវ​​រូបភាព​ Render ​ថ្មី​ ជា​ការ​ស្រមៃ​ថា​ប្រសិន​បើ​ Apple យក​រចនាបថ​អេក្រង់​គ្មាន​គែម​​ទៅ​ប្រើ​លើ​ផលិតផល​ដទៃ​ទៀត​ នឹង​មាន​រូបរាង​បែប​ណា។

តាម​រូបភាព​ Render ដែល​បង្កើត​ឡើង​ដោយ​ Curved.de បាន​បង្ហាញ​ថា​​ផលិតផល​ Apple ទាំង​អស់​រួម​មាន​ MacBook, iMac, iPad និង Apple Watch មាន​អេក្រង់​កាន់​តែ​ធំ​នៅ​ពេល​ប្រើ​រចនាបថ​ដូច​ iPhone X។

ចំពោះ​ប្រិយមិត្ត​គិត​ថា​ផលិតផល​ណា​ដែល​លេច​ធ្លោ​ជាង​គេ​ពេល​ប្រើ​រចនាបថ​​ដូច​ជា​ iPhone X បែប​នេះ?​​​​​​​​​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី