ចូល​លេង​យប់​មិញ​ Torres តាម​ទាន់​កំណត់ត្រា​វីរបុរស​ Aragones

  • 2017-10-26 03:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​ជម្រើស​ដំបូង​ឲ្យ​ Atletico Madrid ​ទល់​នឹង​​ Elche កាល​ពី​​យប់​មិញ​ Fernando Torres ពេល​នេះ​បាន​តាម​ទាន់​កំណត់ត្រា​លោក Luis Aragones ដែល​លេង​បាន​សរុប​ទាំង​អស់​ ៣៦៨​ប្រកួត​ឲ្យ​ក្លឹប។​

Fernando Torres

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​បាន​ចារ​ឈ្មោះ​ខ្លួន​ឯង​ជាមួយ​នឹង​កីឡាករ​៦​នាក់​ផ្សេង​ទៀត​ដែល​បង្ហាញ​ខ្លួន​ជាង​៣០០​ប្រកួត​ឲ្យ​ក្លឹប​រហស្សនាម​ថា Los Colchoneros ក្នុង​នោះ​ ៣៧​ប្រកួត​របស់​គេ​គឺ​លេង​នៅ​ Copa del Rey, ៣០០​ប្រកួត​នៅ​ La Liga និង​៣១​ប្រកួត​នៅ​ពាន​ទ្វីប​អឺរ៉ុប​​។

អតីត​កីឡាករ​ដ៏​ល្បីល្បាញ​របស់​ Liverpool នៅ​សល់​កុងត្រា​១​រដូវ​កាល​ពេញ​ទៀត​ជាមួយ​ Atletico មាន​ន័យ​ថា​រូប​គេ​នៅ​មាន​ឱកាស​បំបែក​កំណត់ត្រា​បន្ត​ទៀត។ នេះ​គឺ​ជា​រដូវ​កាល​ទី​១១​ហើយ​របស់​តារា​ឆ្នើម​ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា El Nino ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​នៅ​ម៉ាឌ្រីដ​ក្នុង​នោះ​ Torres ទម្លាយ​សំណាញ់​ទី​បាន​ ១១៩​គ្រាប់៕

Torres និង លោក Luis Aragones

ប្រភព៖ Marca   ប្រែសម្រួល៖ វីរ៉ុត