Barcelona ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​លើ​កុងត្រា​លុយ​មហាសាល​

  • 2017-10-27 02:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona អាច​នឹង​ប្ដូរ​ឈ្មោះ​កីឡដ្ឋាន​បច្ចុប្បន្ន​ពី Nou Camp ទៅ​ជា Nou Camp Grifols ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ​បន្ទាប់​ពី​ក្លឹប​កាន់​តែ​កៀក​លើ​កិច្ច​ព្រមព្រៀង​មាន​តម្លៃ​៣៤០​លាន​អឺរ៉ូ​សម្រាប់​រយៈ​​ពេល​៣០​ឆ្នាំ។​

Nou Camp

ប្រភព​ Catalunya Radio ឲ្យ​ដឹង​ថា​ក្លឹប​នៅ​កាតាឡាន់​កំពុង​ចរចា​គ្នា​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​យក្ស​ឈ្មោះ​ថា Grifols សម្រាប់​សិទ្ធ​ប្រើប្រាស់​ឈ្មោះ​លើ​កីឡដ្ឋាន​ដ៏​ចំណាស់​របស់​ខ្លួន។​ Grifols ជា​ក្រុមហ៊ុន​ធំ​មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Barcelona ផ្ទាល់​នឹង​មាន​ចំណាត់ថ្នាក់​លេខ​៣៥​ក្នុង​តារាង​ទីផ្សារ​ហ៊ុន​របស់​អេស្ប៉ាញ។

Camp Nou គឺ​ជា​ទឹកដី​របស់​ក្លឹប​​ FC Barcelona ចាប់​តាំង​ពី​កសាង​រួច​រាល់​ក្នុង​ឆ្នាំ​១៩៥៧​មក។ កីឡដ្ឋាន​វ័យ​៦០​ឆ្នាំ​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ ៩៩៣៥៤​នាក់​ជា​ចំនួន​មួយ​ច្រើន​ជាង​គេ​នៅ​អេស្ប៉ាញ​ និង​ទ្វីប​អឺរ៉ុប​ និង​ច្រើន​ជាង​គេ​ទី​ពីរ​នៅ​ទូទាំង​ពិភពលោក៕

ប្រភព៖ football-espana   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម
អត្ថបទថ្មី