ផ្ទុះ​សំណើច! BTS តែង​ខ្លួន​ជា​ព្រះនាង​ព្រិលស និង​បុរស​តឿរាំ​ជា​កាដូ​ថ្ងៃ Halloween

  • 2017-10-28 02:22:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ BTS បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​សប្បាយ​ចិត្ត​ និង​អស់​សំណើចជា​ខ្លាំង​ ពេល​បង្ហាញ​ខ្លួន​ជាមួយ​រូបភាព​ថ្មី​ ជា​ចំណង​ដៃ​សម្រាប់​ថ្ងៃ​បុណ្យ​ Halloween ក្នុង​ឆ្នាំ​នេះ។

កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​តុលា​ កន្លង​ទៅ​ ក្រុម​ BTS បាន​ចេញ​វីដេអូ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា​ "Go Go” ដោយ​សម្ដែង​ក្បាច់​រាំ​ជូន​ជា​ពិសេស​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំង​អស់។ អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​ក្នុង​បទ​នេះ​ ប្រុស​សង្ហា​ទាំង​ ៦​រូប​ (Rap Monster, Jin, J-Hope, Suga, Jimin និង​ Jungkook) បាន​ស្លៀក​ពាក់​ជា​បុរស​ក្រិន។ ចំណែក​ឯ​ V វិញ​បាន​ស្លៀក​ពាក់​ជា​ព្រះនាង​ព្រិល​ស។

ជាក់​ស្ដែង​ ដំបូង​ឡើយ​សមាជិក​ទាំង​ ៧​ ត្រូវ​ប៉ាវ រក​អ្នក​ឈ្នះ​ និង​ចាញ់។ ដោយ​អ្នក​ឈ្នះ​ចំនួន​ ៦​នាក់​ប៉ុណ្ណោះ​ ដែល​អាច​តែង​ខ្លួនជា​បុរស​ក្រិន តែ​ចំពោះ​អ្នក​ចាញ់​ម្នាក់​ត្រូវ​គ្រង​សម្លៀកបំពាក់​ជា​ព្រះនាង​ព្រិលស ហើយ​ម្នាក់​នោះ​គឺ V៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី