iPhone X បើកទទួលការកុម្ម៉ង់ភ្លាម ដាច់ស្ដុកភ្លែត!
- 2017-10-28 06:38:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone X បើកទទួលការកុម្ម៉ង់ភ្លាម ដាច់ស្ដុកភ្លែត!
ចន្លោះមិនឃើញ
ចំនួន iPhone X សម្រាប់ផ្គត់ផ្គង់លើការកុម្ម៉ង់ទិញ (Pre-Order) បានដាច់ស្ដុកហើយ ក្រោយពីការកុម្ម៉ង់ទិញបានចាប់ផ្ដើមមិនដល់ ២០ នាទីផងនោះ។
ស្តុក iPhone X សម្រាប់ការកុម្ម៉ង់ទិញឃើញថានឹងត្រូវដឹកជញ្ជូនឲ្យអតិថិជននៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ ចំថ្ងៃដាក់លក់ iPhone X ជាផ្លូវការដែរ។ ដោយឡែកចំពោះស្តុកកុម្ម៉ង់ទិញដំណាក់កាលបន្ទាប់វិញនឹងត្រូវដឹកជញ្ជូនឲ្យអតិថិជនក្នុងអំឡុងពេល ៥ ទៅ ៦ សប្ដាហ៍បន្ទាប់។ នេះមានន័យថាអ្នកដែលមិនបានកុម្ម៉ង់ទិញមុនគេនឹងត្រូវរង់ចាំរយៈពេល ៥ ទៅ ៦ សប្ដាហ៍ទើបបានប្រើ iPhone X។
ដោយឡែកនៅសប្ដាហ៍ក្រោយ ពេល iPhone X ចេញលក់ជាផ្លូវការ Apple បានបញ្ជាក់ថាគ្រប់ហាង Apple Stores ទាំងអស់ក្នុងពិភពលោកនឹងមានដាក់លក់ iPhone X ប៉ុន្តែមិនបានប្រាប់ជាក់លាក់ថាមានចំនួនប៉ុន្មានទេ។ បើតាមពាក្យចចាមអារ៉ាមកន្លងមក iPhone X មានបញ្ហាលើការផលិត ហេតុនេះ iPhone X ដែលដាក់លក់នៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខអាចនឹងមានចំនួនតិចតួចបំផុត៕