បើករថយន្តបំផ្ទុះចូលសណ្ឋាគារ និងវិមានរដ្ឋសភា ស្លាប់និងរបួសជាង ៥០នាក់នៅសូម៉ាលី

  • 2017-10-29 02:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ២៣​នាក់ បាន​​បាត់​បង់​ជីវិត និង​ជាង ៣០​នាក់​ផ្សេង​ទៀត​បាន​រង​របួស​បន្ទាប់​ពី​ក្រុម​ភេរវក​ជ្រុល​និយម Al Shabaab ​បាន​បើក​ការ​វាយ​ប្រហារ​ ២លើក ដោយ​ប្រើ​រថយន្ត​អត្តឃាត​នៅ​រដ្ឋ​ធានី Mogadishu នៅ​ថ្ងៃ​សៅរ៍​ទី ២៨​តុលា។

​ការ​បំផ្ទុះ​លើក​ទី​មួយ​បាន​សំដៅ​​ទៅ​លើ​សណ្ឋាគារ Nasahablod II Hotel ​ដ៏​មមាញឹក​មួយ​នៅ​សង្កាត់ Hamarweyne ​បង្ក​ឲ្យ​មាន​ផ្សែង​ខ្មៅ​យ៉ាង​ក្រាស់។ ​​នៅ​រយៈ​ពេល​កន្លះ​ម៉ោង​ទៀត ​ក៏​មាន​រថយន្ត​គ្រាប់បែក​ទី​ពីរ​បាន​បំផ្ទុះ​នៅ​ក្បែរ​វិមាន​រដ្ឋសភា​ចាស់​នៅ​រដ្ឋធានី​ដដែល។

ភ្លាម​ៗ​​ក្រោម​ពេល​បំផ្ទុះ ​ក្រុម​ជ្រុល​និយម Al-Shabaab ​បាន​ប្រកាស​ថា ​ពួក​គេ​ជា​អ្នក​ប្រព្រឹត្ត "​យើង​បាន​សំដៅ​ទៅ​រក​ក្រុម​រដ្ឋ​មន្ត្រី និង​មន្ត្រី​សន្តិសុខ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សណ្ឋាគារ"។ ​នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​​របស់​អ្នក​នាំ​ពាក្យ​ប្រតិបត្តិការ​យោធា​លោក Abdiasis Abu Musab។

​ការ​វាយ​ប្រហារ​នេះ បាន​កើត​ឡើង​ប្រមាណ​តែ​​ជាង​ ២​សប្ដាហ៍​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​ទី ១៤​តុលា ដោយ​បន្សល់​ទុក​អ្នក​ស្លាប់​ជាង ៣០០​នាក់៕

ប្រភព៖ CGTN   ប្រែ​សម្រួល៖ ឡេង ភារុណ