១០ចំណុចដែលអ្នកអាចនឹងមិនដឹងពីបុរសសង្ហា Mario Maurer
- 2017-10-29 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ចំណុចដែលអ្នកអាចនឹងមិនដឹងពីបុរសសង្ហា Mario Maurer
ចន្លោះមិនឃើញ
អ្នកនិយមតាមដានភាពយន្តថៃប្រាកដជាស្គាល់ហើយ បុរសសង្ហា Mario Maurer ថាមានទេពកោសល្យមិនធម្មតាក្នុងវិស័យសិល្បៈ តែប្រិយមិត្តប្រហែលជាមិនដឹងរឿងរ៉ាវមួយចំនួនទាក់ទងនឹងជីវិតផ្ទាល់ខ្លួនរបស់លោក។
១. Mario មានឈ្មោះពិតថា Nutthawuth Maurer។ លោកកើតនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩៨៨។
២. លោកមានឈាមជ័រជាកូនថៃ កាត់ចិន អាល្លឺម៉ង់ និង មានបងប្អូន២នាក់ ដោយបងប្រុសមានឈ្មោះថា Marco។
៣. Mario ចាប់អាជីពសិល្បៈដំបូងនៅអាយុ១៦ឆ្នាំ ជាតារាម៉ូដែល។ តាំងពីពេលនោះមក លោកបានបង្ហាញមុខក្នុងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងបទច្រៀងជាច្រើន។
៤. នៅឆ្នាំ២០០៧ឈ្មោះតារាប្រុសរូបនេះ ត្រូវបានល្បីសុះសាយពាសពេញផ្ទៃប្រទេសក្រោយសម្ដែងរឿង “The Love of Siam” ។
៥. លោកអតីតសិស្សនៅសាលា Dominic Catholic និងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកទំនាក់ទំនង ឬ Communication Arts។
៦. អ្វីដែលធ្វើឲ្យកូនប្រុសពៅត្រកូល Maurer គិតថាធុញ និងគួរឲ្យរំខានជាងគេ គឺនៅពេលដែលមាននរណាម្នាក់មកសុំ គេថតរូបពេលកំពុងញ៉ាំអាហារ។
៧.រឿងរ៉ាវដែលធ្វើឲ្យ Mario អាម៉ាស់ជាងគេ គឺនៅពេលដែលគេរូតខោ។ គ្រប់ពេលដែលគេអៀនខ្លាំងគេនឹងប្ដូរខោចេញ។
៨. គេមានទម្លាប់នៅស្ងៀមស្ងាត់ ពេលដែលគេខឹង។
៩. ចំពោះនារីក្នុងក្ដីស្រមៃវិញ Mario មិនចូលចិត្តមនុស្សស្រីដែលមានភាពជឿជាក់ខ្លាំងពេក និងនិយាយច្រើននោះទេ។
១០. Mario ធ្លាប់មានទំនាក់ទំនងស្នេហាជាតារាស្រី Gubgib Sumonthip តែក៏ត្រូវបែកបាក់គ្នាវិញ ក្រោយទាក់គ្នាបានរយៈពេល១០ឆ្នាំ ពោលគឺតាំង២០០៣ ដល់ឆ្នាំ២០១៣។ មកដល់បច្ចុប្បន្ន លោកបានទាន់រកឃើញស្នេហ៍ថ្មីឡើយ៕