គប់​ទឹកនោម​ដាក់​គ្នា​ អ្នក​គាំទ្រ​ Spurs ត្រូវ​ពិន័យ​មួយ​ជីវិត​

  • 2017-10-31 01:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​ដាក់​ពិន័យ​ធ្ងន់ធ្ងរ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន​២​នាក់​ព្រោះ​តែ​បាន​ប្រព្រឹត្តិ​ទង្វើ​ដ៏​អសីលធម៌​ដាក់​អ្នក​គាំទ្រ​ក្លឹប​ដទៃ។

ក្នុង​ការ​ប្រកួត​ពាន​ League Cup ឬ​ Carabao Cup នៅ​កីឡដ្ឋាន Wembley ដែល​ម្ចាស់ផ្ទះ​ចាញ់​ West Ham ៣​ទល់​នឹង​២​នោះ​ អ្នក​គាំទ្រ​ Spurs ២​នាក់​បាន​នោម​ដាក់​កែវ​ទឹក​រួច​គប់​ទៅ​លើ​ក្រុម​អ្នក​គាំទ្រ​ក្រុម​ភ្ញៀវ។

ក្រោយ​ទទួល​ដំណឹង​ពី​ហេតុការណ៍​ខាង​លើ​ក្រុម​រហស្សនាម​ថា​មាន់​ខ្នាយ​មាស​បាន​ពិន័យ​លើ​វីដេអូ​ ហើយ​បើក​ការ​ស៊ើប​អង្កេត​រហូត​កំណត់​អត្តសញ្ញាណ​អ្នក​គាំទ្រ​ដៃ​ដល់​ទាំង​ពីរ​បាន​តែ​ម្ដង។ ពួកគេ​ត្រូវ​ដាក់​ពិន័យ​មិន​ឲ្យ​ទស្សនា​ការ​ប្រកួត​ផ្ទាល់​របស់​ក្លឹប​អស់​មួយ​ជីវិត៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទពេញនិយម