Alli បោះ​ពាក្យ​យ៉ាង​ឌឺ​ទៅ​សិស្ស​ច្បង Young ពេល​ប៉ះ​កាល​ពី​ចុង​សប្ដាហ៍

  • 2017-10-31 02:08:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dele Alli បាន​ប្រាប់​ទៅ​រៀម​ច្បង Ashley Young ថា "ឲ្យ​ចូល​និវត្តន៍​​ទៅ​កាន់​​ដែក​ពិការ​ទៅ" អំឡុង​ Manchester United យក​ឈ្នះ​ Tottenham កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

Alli និងYoungបាន​ដំឡើង​សរសៃ​ក​ដាក់​គ្នា​ក្នុង​កីឡដ្ឋាន Old Trafford  កាល​ពី​ថ្ងៃ​សៅរ៍​ ដែល​ជា​កន្លែង Anthony Martial ស៊ុត​១​គ្រាប់​ជួយ​រក​ជ័យជម្នះ​ឲ្យ​បិសាច​ក្រហម។ ហេតុការណ៍​រវាង​អ្នក​ទាំង​ពីរ​កើត​ឡើង​ពេល Young ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​ការពារ Serge Aurierបន្ទាប់​មកAlli ក៏​បាន​ចូល​មក​លូក​ដៃ។

ក្រោយ​ពី​ឭ​សិស្ស​ប្អូន​ដែល​មាន​សញ្ជាតិ​អង់គ្លេស​បោះ​ពាក្យ​ព្រហើន​បែប​នេះ Young វ័យ​៣២​ឆ្នាំ​បាន​តប​វិញ​ថា៖ "ប្រាប់​យើង​មក​ តើ​ឯ​ឈ្នះ​ពាន Premier League ពេល​ណា"។ ក្រោយ​ពី​ទទួល​ជោគជ័យ Young បន្ត​បង្ហោះ​សារ​មួយ​​ជាមួយ​រូប​​សមាជិក​ក្រុម Man Utd នៅ​លើ​បណ្ដាញ​សង្គម Twitter ទៀត​ថា៖​ " ក្រុម​សហការ​គ្នា​ល្អ។ លទ្ធផល​ដ៏​ល្អ។ ការ​និយាយ​ពិត​ជា​ថោក​ទាប"។ កីឡាករ​អង់គ្លេស​ជើង​ចាស់​រូប​នេះ​ធ្លាប់​លើក​ពាន Premier League ជាមួយ United កាល​ពី​ឆ្នាំ​២០១៣៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ