​អវត្តមាន​​ក្នុង​ខ្សែភាពយន្ត​ ១ទសវត្ស​រ៍ ​ម៉េង ប៊ុនឡូ វិល​មក​វិញ​​​​ជាមួយ​ស្នាដៃ​ថ្មី​​

  • 2017-10-31 23:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​សម្រេច​ចិត្ត​​បង្ហាញ​ខ្លួន​លើ​ផ្ទាំង​កំណាត់​ស​​សា​ជាថ្មី​​​​​ក្នុង​ឆ្នាំ​ ២០១៧ នេះ​ ម៉េង ប៊ុនឡូ បាន​​នាំ​យក​​​ភាព​យន្ត​ខ្នាត​ធំ​មួយ​រឿង​ ដែល​និពន្ធ​​ដោយ​រូប​លោក​ផ្ទាល់​​។

ម៉េង ប៊ុនឡូ បាន​ប្រាប់​ Sabay ថា ​​​ខ្លួន​បាន​ឈប់​​​ថត​រឿង​ក្នុង​ឆ្នាំ​ ២០០៧ គិត​មក​​​ដល់​​ឆ្នាំ​ ២០១៧ នេះ​​បាន​រយៈ​ពេល​១០ ឆ្នាំ​មក​ហើយ​ ។ ចំពោះ​មូល​ហេតុ​ដែល​រូប​លោក​ឈប់​ថត​រឿង​ជា​ច្រើន​ឆ្នាំ​មក​នេះ​ដោយ​សារ​តែ​​រវល់​ចេញ​​ទៅ​ច្រៀង និង​សម្ដែង​​នៅ​ក្រៅ​ប្រទេស​ ​ព្រម​ទាំង​មើល​ខុស​ត្រូវ​ការ​ងារ​មួយ​ចំនួន​នៅ​ទូរទស្សន៍​អប្សរា​។

​​​​​កំលោះ​សង្ហា​មក​ពី​ខេត្ត​កំពង់​ចាម​រូប​នេះ​បន្ត​ថា​ ការ​វិល​ត្រលប់​ចូល​សិល្បៈ​នៅ​ចុង​ឆ្នាំ​ ២០១៧ នេះ​ខ្លួន​បាន​ត្រៀម​ចេញ​ថត​ខ្សែភាពយន្ត​​ថ្មី​មួយ​រឿង​​ គឺ​រឿង​ "ចិញ្ចៀន​" ជា​ស្នាដៃ​និពន្ធ​​លើក​ទី​១​របស់​លោក​តែ​ម្ដង​។ រឿង "ចិញ្ចៀន​" ខាង​លើ​នេះ​ដែរ​លោក​បាន​ប្រើ​ពេល​វេលា​ ៣ ខែ​តែង​និពន្ធ និង​ ៣ ខែ​ទៀត​ជ្រើស​រើស​ទីតាំង​ថត​។

“និយាយ​ទៅ​រឿង​ "ចិញ្ចៀន​" នេះ​ក្រោយ​ពី​ខ្ញុំ​និពន្ធ​ហើយ​ ខ្ញុំ​យក​ទៅ​ឲ្យ​បង​ ហ្វៃ សំអាង​ ជា​អ្នក​កែ​​សម្រួល​បន្ថែម​ ​ហើយ​ទើប​ខ្ញុំ​យក​មក​ថត​ជា​រឿង​"។ ម៉េង ប៊ុនឡូ និយាយ​។

រឿង​ "ចិញ្ចៀន​" ជា​រឿង​​បែប​កំប្លែង​ និង​អប់រំ​​​ ចំណាយ​ដើម​ទុន​​ខ្ទង់​ ៦ ម៉ឺន​ដុល្លារ​​ ចូល​រួម​សម្ដែង​ដោយ​ លោក ម៉េង ប៊ុនឡូ លោក គិរី នាយ ចាបចៀន លោក លឹម រដ្ឋា កញ្ញា ដួង មានិច ញឹម ចាន់ថន ទូច ស្រីល័ក្ខ ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជា​ច្រើន​រូប​ទៀត​៕​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី