ញាក់​សាច់! កីឡាករ​ចិន​បាន​ម្នាក់​៣​លាន​អឺរ៉ូ​ក្រោយ​ជួយ​ក្លឹប​ឡើង​លីគ​លំដាប់​ទី​ពីរ​

  • 2017-10-31 07:17:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​​​មិន​សូវ​ល្បី​ឈ្មោះ​របស់​ចិន Meixian Techand បាន​ផ្ដល់​រង្វាន់​ដល់​កីឡាករ​របស់​ខ្លួន​ជា​ប្រាក់​​មហា​សាល​​ម្នាក់​ជាង​៣​លាន​អឺរ៉ូ​បន្ទាប់​ពី​ជួយ​ក្រុម​ឡើង​ទៅ​លីគ​លំដាប់​ទី​ពីរ។

ក្រុម​មាន​មូលដ្ឋាន​មក​ពី​ខេត្ត​ Guangdong បាន​យក​ឈ្នះ​គូ​ប្រជែង​ Shenzhen Ledman ១-០ នៅ​ជើង​ទីពីរ​ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​ប្រយុទ្ធ​ Ye Weichao ធ្វើ​ឲ្យ​លទ្ធផល​ទាំង​ពីរ​ជើង​ពួកគេ​ឈ្នះ​ ៣-១​ ត្រូវ​ឡើង​ទៅ​លេង​នៅ​​ក្របខ័ណ្ឌ​ China League One ​រដូវ​កាល​ក្រោយ។

ដើម្បី​អបអរ​ជ័យ​ជម្នះ​ដ៏​ធំ​នេះ​​សេដ្ឋី​ជនជាតិ​ចិន​លោក Tan Dong បាន​ផ្ដល់​ប្រាក់​ដល់​កីឡាករ​ម្នាក់​ៗ​ជិត​៣​លាន​អឺរ៉ូ​។ ក្នុង​រូប​ភាព​ដែល​បង្ហោះ​លើ​បណ្ដាញ​អ៊ីនធឺណិត​គេ​ឃើញ​កីឡាករ​ទាំង​អស់​អបអរ​ជោគជ័យ​ជាមួយ​គំនរ​លុយ​យ័ន្ត​ជា​ច្រើន​ដុំ​គរ​ដូច​កូន​ភ្នំ៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ៉ុត

អត្ថបទថ្មី