ខ្លាំង​! ខ្សែ​ការពារ PSG ធ្វើ​បាន Hat-Trick បំបែក​កំណត់​ត្រា​នៅ UCL

  • 2017-11-01 01:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Layvin Kurzawa បាន​ទាត់​បញ្ចូល​ទី​៣​គ្រាប់ ជួយ  Paris Saint-Germain យក​ឈ្នះ Anderlecht ៥-០ ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​ខ្សែ​ការពារ​ដំបូង​ ដែល​អាច​ធ្វើ​បាន hat-trick ក្នុង​ប្រវត្តិសាស្ត្រ Champions League។

ក្នុង​ចំណោម​៥​គ្រាប់​​របស់​ក្រុម​អ្នក​មាន​បារាំង​មួយ​នេះ​ក៏​មាន​ការ​រួម​ចំណែក​ពី Marco Varratti និង Neymar ផង​ដែរ​លើ​ទឹក​ដី Stade de France ក្នុង​ប្រទេស​បារាំង។ ៣​គ្រាប់​របស់ Kurzawa គឺ​ធ្វើ​បាន​នៅ​វគ្គ​ទី​២​ទាំង​អស់ ពោល​សុទ្ធ​ចូល​ត​គ្នា​ជា​បន្ត​បន្ទាប់​តែ​ម្ដង។

ជ័យជម្នះ​យប់​មិញ​នេះ ធ្វើ​ឲ្យ PSG បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ជា​ស្វ័យ​ប្រវត្តិ​ហើយ​ទោះ​សល់​២​ប្រកួត​ទៀត​ក៏​ដោយ ព្រោះ​​ពួក​គេ​ដាច់​​ក្រុម​លេខ​៣ Celtic ដល់​ទៅ​៩​ពិន្ទុ​ឯណោះ ខណៈ Bayern Munich នៅ​លេខ​៣​មាន​៩​ពិន្ទុ។ hat-trick របស់ Kurzawa ក៏​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​ទី​២​របស់ PSG ដែល​អាច​រក​បាន​៣​គ្រាប់​នៅ UCL បន្ទាប់​ពី Zlatan Ibrahimovic ធ្លាប់​ធ្វើ​បាន​ដំបូង​នៅ​ឆ្នាំ​២០១៣៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ