មកដឹងវិធីព្យាបាលជំងឺបែបបុរាណ ទាំង៨ ចម្លែក និងគួរឲ្យខ្លាចបំផុត

  • 2017-11-02 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដរាប​ណា​មនុស្ស​នៅ​មាន​វត្តមាន​នៅ​លើ​ផែនដី​នេះ ពួកគេ​នៅ​តែ​ត្រូវ​ការ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ជានិច្ច។ មនុស្ស​សម័យ​បុរាណ មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ខ្លាំង រហូត​សូម្បី​តែ​វិជ្ជាពេទ្យ​សម័យ​ទំនើប ក៏​មិន​អាច​បំបែក​វា​បាន​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វិធីសាស្ត្រ​ព្យាបាល​ជំងឺ​បែប​បុរាណ​ភាគច្រើន ពិត​ជា​ចម្លែក​ខ្លាំង​ណាស់។

ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ព្យាបាល​ជំងឺ​បែប​បុរាណ​ទាំង ៨ ដែល​ចម្លែក និង​គួរ​ឲ្យ​ខ្លាច​បំផុត៖

#១ ឈឺធ្មេញ​ត្រូវ​ព្យាបាល​ដោយ​ការ​ជក់​ថ្នាំ ដែលជាល្បាយនៃខ្លាញ់​សត្វ​ពពែ , រុក្ខជាតិ Henbane និង ខ្ទឹមបារាំង

#២ ម្ដាយ​សម្រាល​កូន​ដោយ​ឈរ ឬ​អង្គុយ

#៣ ពួកគេ​ប្រើ​រុក្ខជាតិ​ម្យ៉ាង​ឈ្មោះ Juniper និង Mandrake ធ្វើ​ជា​ថ្នាំ​ស្ពឹក

#៤ ជំងឺ​រ៉ាំរ៉ៃ​ត្រូវ​បាន​ព្យាបាល​ដោយ​ការ​ហាត់ប្រាណ និង​ទឹក​មន្ត

#៥ ស្ទើរតែ​គ្រប់​ជំងឺ​ទាំង​អស់ ត្រូវ​បាន​ព្យាបាល​ដោយ​ការ​បង្ហូរ​ឈាម

#៦ ពួកគេ​ប្រើ​ពិស​ពស់ និង​ឱសថ​ពុល ដើម្បី​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ

#៧ ឈឺក្បាល , ជំងឺ​ឆ្កួត​ជ្រូក និង ជំងឺ​ផ្លូវចិត្ត​ដទៃ​ទៀត ត្រូវ​បាន​គេ​ព្យាបាល​ដោយ​ការ​ខួង​រន្ធ​នៅ​លើ​លលាដ៍​ក្បាល

#៨ បញ្ហា​រំលាយ​អាហារ , ងងុយ​ដេក​ខុស​ពី​ធម្មតា , ឈឺ​ក្រពះ និង ប៉ារ៉ាស៊ីត ត្រូវ​បាន​គេ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ជក់​ផ្សែង ដើម្បី​លាង​នៅ​ក្នុង​ក្រពះ

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី