តម្លៃ​ផ្ញើ​ម៉ូតូ​ ខុស​គ្នា​តាម​កន្លែង នា​ថ្ងៃ​អុំទូកទី១

  • 2017-11-02 07:21:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃផ្ញើ​កង់​ម៉ូង​តូ​ក្នុង​ឱកាស​បុណ្យ​អុំទូក​ថ្ងៃទី​មួយ​នេះ​មាន​តម្លៃ​ផ្សេងៗគ្នា​ទៅតាម​ទីតាំង​ ហើយ​តម្លៃ​ចន្លោះពី​១ ០០០រៀល​ ទៅ​ដល់​៤ ០០០​រៀល។

តាមការសាកសួរ​របស់​អ្នក​យកព័ត៌មាន​នៅ​ថ្ងៃនេះ ផ្ញើ​ម៉ូតូ​នៅ​ជាប់​របង​ក្រសួង​ធម្ម​ការ និង​សាសនា គឺ​តម្លៃ​យក​ត្រឹម​តែ ១០០០​រៀល ទៅ​២០០០​រៀល។ ចំណែក​កន្លែង​ផ្ញើ​ម៉ូតូ​នៅ​ជិត​របង​ក្រសួង​យុត្តិធម៌ ម៉ូតូ​មួយ​គ្រឿង​ផ្ញើ​តម្លៃ ២០០០​រៀល ទៅ​៣០០០រៀល ជាប់​របង​តុលាការ​កំពូល ៣០០០រៀល ទៅ៤០០០រៀល និង នៅ​ជាប់​របង​វត្ត​ឧណ្ណាលោម​ វិញ គឺ​ម៉ូតូ​មួយ​ថ្លៃ ៤០០០រៀល។

ចំណែក​នៅ​របង​វត្ត​លង្ការ​វិញ គឺ​ឃើញ​ចង​ខ្សែ​ព័ន្ធ​ជុំ​របង​វត្ត និង​បាន​ដាក់​ស្លាក​ហាម​ផ្ញើ​ម៉ូតូ៕

អត្ថបទដោយ៖​ សោភា

ប្រ​ភព៖ ខ្លីៗ

អត្ថបទថ្មី