ពាក្យ Waterproof និង Water-resistant ខុស​គ្នា​យ៉ាង​ណា​ខ្លះ ចម្លើយ​នៅ​ទីនេះ!

  • 2017-11-05 07:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​សំភារៈ និង​ឧបករណ៍​អាច​មាន​សមត្ថភាព​ការពារ​ការ​ជ្រាប​ទឹក​បាន​ល្អ​ជាមួយ​នឹង​កម្រិត​ការពារ​របស់​ក្រុមហ៊ុន​ផលិត​នីមួយៗ ដូច្នេះ​អ្នក​អាច​បង្ការ​ពេល​រដូវ​ភ្លៀង ឬ​ប៉ះ​នឹង​ទឹក​ដោយ​ចៃដន្យ ព្រម​ទាំង​អាច​ប្រើ​ឧបករណ៍​ថត​ក្នុង​ទឹក​បាន​ទៀត​។ 

លទ្ធភាព​ទាំងនេះ​គួរ​អរគុណ​លើ​បច្ចេកវិទ្យា Waterproof និង Water-resistant ជួយ​ក្នុង​ការ​ការ​ពារ​ការ​ជ្រាប​ទឹក ដែល​អ្នក​អាច​ស្វែង​យល់​នៃ​បច្ចេកវិទ្យា​ទាំង​ពីរ​នេះ​ដូច​ខាងក្រោម​៖

១) Water Resistance

លក្ខណៈ​ការពារ​ការ​ជ្រាប​ទឹក​ដោយ​មាន​បន្ថែម​ស្រទាប់​ការពារ ដែល​ភាគច្រើន​ប្រើ​លើ​ក្រណាត់ ដូចជា​ខោអាវ កាបូប ឬ​សំភារៈ​ផ្សេង​ទៀត ដើម្បី​រក្សា​សម្ងួត ដោយ​អាស្រ័យ​លើ​ការ​ប្រើប្រាស់​។ 

- Water resistant៖ អ្នក​អាច​សាក​គិត​ពី​ទូក​លិច ដែល​កប៉ាល់​កសាង​កាន់​តែ​ជិត​ល្អ មាន​លទ្ធភាព​កាន់​តែ​តិច​ក្នុង​ការ​លិច​។ រន្ធ​កាន់​តែ​ច្រើន ទឹក​ជ្រាប​កាន់​តែ​លឿន​។ ក្រណាត់ Water resistant អាច​សើម​បាន​ក្នុង​រយៈពេល​យូរ​ដោយសារ​តែ​វា​ក្រាស់​ខ្លាំង​។ ភាគច្រើន​ក្រណាត់​ដែល​អាច​ហៅថា Water resistant ជា​ប្រភេទ​នីឡុង និង Polyester ហើយ​កម្រិត Water resistance អាច​កំណត់​បាន​នូវ​កម្រិត​ត្បាញ​ជិត​ប៉ុណ្ណា​។ កាតុង​ជា​ប្រភេទ​ក្រណាត់​ដោយ​ឡែក មិន​អាច​ត្បាញ​បាន​ជិត​នោះ​ទេ ដោយ​មាន​លក្ខណៈ​ឆាប់​សើម ដូចជា​អេប៉ុង​ជាដើម​។

- Water repellant៖ Water-resistance ផ្ដោត​លើ​គុណភាព​នៃ​ក្រណាត់​ពី​ធម្មជាតិ​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ការពារ​ការ​ជ្រាប​ទឹក​ឆាប់​រហ័ស​។ Water repellant ប្រើ​វិធី​ផ្សេង​ក្នុង​ការ​សម្រេច​បាន​នូវ​ការងារ​នេះ ដោយ​ការ​ដាក់​ថ្នាក់​លើ​ក្រណាត់ ដោយ​បន្ថែម​ស្រទាប់​ការពារ​ជ្រាប​ទឹក​។ ដូច្នេះ​អ្នក​គួរ​ត្រួត​ពិនិត្យ​លើ​អ្វី​ដែល​អ្នក​ចង់​បាន ដោយសារ​វា​មិន​សូវ​ជា​មាន​លក្ខណៈ​ស្តង់ដារ​នោះ​ទេ​។

- Hydrophobic៖ Hydrophobic ជា​លក្ខណៈ​ផ្សេង​ទៀត​នៃ Water-repellant ដោយ​មាន​ដំណើរការ​ល្អ​ប្រសើរ​ជាង​។ ប្រសិនបើ​អ្នក​ឃើញ​លើ​កាបូប ឬ​អាវ​សម្គាល់​មាន​ស្រទាប់​ការពារ DWR (Durable Water Repellant) វា​ត្រូវ​បាន​កំណត់​ជា Hydrophobic។ រឿង​សំខាន់​មួយ អ្នក​គួរ​ដឹង​គ្រប់​ស្រទាប់​ការពារ ឬ​ថ្នាំ​ការពារ​ដែល​ធ្វើ​ឲ្យ​ក្រណាត់​មាន​លក្ខណៈ Water repellant ឬ Hydrophobic នឹង​អាច​បាត់បង់​គុណភាព​ក្រោយ​ប្រើប្រាស់​ច្រើន ដូច្នេះ​អ្នក​ប្រហែល​ជា​ទិញ​ថ្នាំ​ការពារ​ជ្រាប​ទឹក​ប្រើ​ដោយ​ខ្លួន​ឯង​។

២) Water Proof

Waterproof មិន​មាន​ន័យ​ថា​អាច​ការពារ​ជ្រាប​ទឹក​ជា​រៀង​រហូត​នោះ​ទេ​។ វា​មាន​ប្រព័ន្ធ​មួយ​ប្រើ​លើ​ឧបករណ៍​អេឡិចត្រូនិក​ភាគ​ច្រើន ដូចជា Smartphone, កាមេរ៉ា និង​មួយ​ចំនួន​ទៀត​។ អ្នក​អាច​ដឹង​នូវ​កម្រិត Waterproof ប្រើ​បាន​ប៉ុណ្ណា​តាម​អត្រា​កំណត់​ខ្លួន​វា ដែល​អ្នក​អាច​ពិនិត្យ​នូវ​ព័ត៌មាន​នេះ​បាន​លើ​ប្រអប់​ឧបករណ៍ ឬ​គេហទំព័រ​។ ចំនួន​អត្រា​កាន់​តែ​ខ្ពស់ កម្រិត​ការពារ​ជ្រាប​ទឹក​កាន់​តែ​ល្អ​ប្រសើរ​។ 

អ្នក​អាច​ពិនិត្យ​មើល​កម្រិត​ការពារ​ខាងក្រោម​៖

  • PX-0៖ មិន​មាន​ប្រព័ន្ធ​ការពារ​ជ្រាប​ទឹក​អ្វី​ទាំងអស់​។
  • IPX-1៖ អាច​ការពារ​ទឹក​ហូរ​បន្តិចៗ ពេល​ធាតុ​ផ្តេក​ធម្មតា​។
  • IPX-2៖ អាច​ការពារ​ទឹក​ហូរ​បន្តិចៗ ពេល​ធាតុ​ងើយ​ឡើង​លើ​ប្រហែល ១៥ដឺក្រេ ពី​ចំនុច​ផ្តេក​ធម្មតា​។
  • IPX-3៖ អាច​ការពារ​ទឹក​ធ្លាក់​ដូច​បាញ់ Spray ពេល​ធាតុ​បង្វិល​ឡើង​លើ​ទៅ ៦០ដឺក្រេ ពី​ចំនុច​ផ្តេក​ធម្មតា​។
  • IPX-4៖ អាច​ការពារ​ធ្លាក់​ចូល​ទឹក​មួយ​ផ្លេត​ពី​គ្រប់​ទិសដៅ​។
  • IPX-5៖ អាច​ការពារ​ក្បាល​បាញ់​ទឹក​ទំហំ 6.3mm ពី​គ្រប់​ទិស​។
  • IPX-6៖ អាច​ការពារ​ក្បាល​បាញ់​ទឹក​ទំហំ 12.5mm ពី​គ្រប់​ទិស​។
  • IPX-7៖ អាច​ការពារ​ពេល​ធាតុ​ធ្លាក់​ចូល​ទឹក​ជម្រៅ ១ម៉ែត្រ​។
  • IPX-8៖ អាច​ការពារ​ពេល​ធាតុ​ធ្លាក់​ចូល​ទឹក​ជម្រៅ​ច្រើន​ជាង ១ម៉ែត្រ​។

អត្រា​កម្រិត IPX នេះ​មិន​ប្រើ​លើ​ក្រណាត់ ដូច​ជា​អាវ តង់ ឬ​កាបូប​ឡើង​ភ្នំ​នោះ​ទេ​។ វា​ប្រើ​លើ​ឧបករណ៍​ដូចជា Smartwatch, ទូរស័ព្ទ ឬ​ឧបករណ៍​ផ្សេង​ទៀត ជាមួយ​នឹង​បច្ចេកវិទ្យា​ខ្ពស់​។ ប្រសិនបើ​អ្នក​មិន​ឃើញ​មាន​អត្រា​កម្រិត IPX ភ្ជាប់​នឹង​ឧបករណ៍​នោះ​ទេ អ្នក​អាច​សន្និដ្ឋាន​ថា​វា​មាន​អត្រា​កម្រិត IPX-0 ដែល​មិន​មាន​ប្រព័ន្ធ​ការពារ​ជ្រាប​ទឹក​នោះ​ទេ​។

លើ​ទីផ្សារ​មាន​ផលិតផល​ជាច្រើន​ដែល​មាន​ការ​ពិបាក​ក្នុង​ការ​កំណត់​មួយ​ណា​ប្រើ Waterproof ឬ​ Water-resistant ដោយសារ​ក្រុមហ៊ុន​ផលិត​អាច​ប្រើ​កត្តា​កំណត់​ផ្ទាល់​ខ្លួន​។ ដូច្នេះ​អ្នក​គួរ​ពិនិត្យ​មើល​ព័ត៌មាន​លក្ខណៈ​ផលិតផល​, គេហទំព័រ​ផលិតផល ឬ ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​ផលិតផល​តាម Youtube ជា​ដើម​៕

ប្រភព៖ hiconsumption   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទថ្មី