មួយគ្រាប់របស់ Morata ធ្វើឲ្យ Man Utd ចាញ់ទាំងចុកឈាម
- 2017-11-06 01:52:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយគ្រាប់របស់ Morata ធ្វើឲ្យ Man Utd ចាញ់ទាំងចុកឈាម
ចន្លោះមិនឃើញ
Manchester United បានរងបរាជ័យ ក្រោមថ្វីជើងម្ចាស់ផ្ទះ Chelsea ត្រឹម ១-០ ប៉ុណ្ណោះកាលពីយប់មិញ ធ្វើឲ្យពួកមានគម្លាតពិន្ទុពីក្រុមលេខ១ Man City ដែលយកឈ្នះ Arsenal ៣-១ ចំនួន៨ពិន្ទុ។
នៅក្នុងការប្រកួត តោខៀវបានសប្បាយចិត្តម្ដងទៅហើយនៅនាទី៧ បន្ទាប់ពី Phil Jones ទាត់ចូលទីខ្លួនឯង ប៉ុន្តែអាជ្ញាកណ្ដាលមិនឲ្យ ព្រោះយល់ថា Morata បានរុញច្រាន។ យ៉ាងណាក្រុមទាំងពីរនៅមានឱកាសសម្រុកគ្នាទៅវិញទៅមកមិនដាច់ លុះដល់វគ្គទី២នាទី៥៥ ទើប Morata តែតបញ្ចូលទីមួយគ្រាប់យ៉ាងល្អ ហើយវាក៏ជាគ្រាប់ជ័យជម្នះរបស់ Chelsea ផងដែរ។
ចំណែក Man City យប់មិញក៏ធ្វើបានល្អដូចគ្នា បានបំបាក់កាំភ្លើងធំ Arsenal ៣-១ បន្តឈរកំពូលតារាងនៅសប្ដាហ៍ទី១១នេះ។ ឯ Spurs ក៏បានយកឈ្នះ Cystal Palace ១ ទល់នឹង ០ សម្រេចទីដោយ Heung-Min Son៕