Wenger ថា​២​គ្រាប់​ Man City មួយ​ជា​បាល់​ធ្វើ​ពុត​ មួយ​ទៀត​ជា​បាល់​ Offside

  • 2017-11-06 02:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsène Wenger បាន​សម្ដែង​ការ​ខកចិត្ត​ចំពោះ​លទ្ធផល​ចាញ់​ Manchester City កាល​ពី​យប់​មិញ​ដោយ​លោក​គិត​ថា​លទ្ធផល​គួរ​តែ​ស្មើ​គ្នា​ បើ​សិន​ជា​អាជ្ញាកណ្ដាល​កាត់​ក្ដី​បាន​ល្អ​ជាង​នេះ។

ការ​ប្រកួត​នៅ​ទឹកដី​ Etihad ក្នុង​ទីក្រុង​ Manchester លទ្ធផល​៩០​នាទី​គឺ​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ ៣​ទល់​នឹង​១។ ៣​គ្រាប់​របស់​ Man City ស៊ុត​បញ្ចូល​ទី​ដោយ​ Kevin de Bruyne នៅ​នាទី​១៩, Sergio Aguero នៅ​នាទី​៥០​ ជា​ការ​ទាត់​បាល់​ប៉េណាល់ទី​ និង​ Gabriel Jesus នៅ​នាទិ​៧៤។ ១​គ្រាប់​របស់​ Arsenal ធ្វើ​បាន​ដោយ​ Alexandre Lacazette នាទី​៦៥។

យ៉ាង​ណា​ក៏​ដោយ​លោក Wenger បាន​រិះគន់​ថា​គ្រាប់​បាល់​ប៉េណាល់ទី​របស់​ Man City មិន​គួរ​ផ្ដល់​ឲ្យ​នោះ​ទេ​ដោយ​សារ​វា​កើត​ចេញ​ពី​ការ​ធ្វើ​ពុត​របស់​ Sterling ហើយ​គ្រាប់​បាល់​ទី​បី​របស់​ Jesus គឺ​ជា​បាល់​ក្រៅ​ល្បែង​ (Offside) ១០០%។

“វា​មិន​គួរ​ផ្ដល់​បាល់​ប៉េណាល់​ទី​ឡើយ​ ព្រោះ​យើង​ដឹង​ហើយ​ថា​ Sterling មាន​ជំនាញ​ធ្វើ​ពុត គាត់​ធ្វើ​បាន​យ៉ាង​ល្អ។ ចំពោះ​គ្រាប់​ទី​បី​ជា​បាល់​ក្រៅ​ល្បែង។ អាជ្ញាកណ្ដាល​កាត់​សេចក្ដី​នៅ​មាន​កំហុស​ច្រើន ហើយ​កម្រិត​នៃ​ការងារ​របស់​ពួកគេ​កាន់​តែ​ថយ​ចុះ​ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល"។ អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​រិះគន់​ដូច្នេះ៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ វីរ៉ុត