Evra អរគុណ​អ្នក​គាំទ្រ​ ក្រោយ​មាន​ការ​លើក​បដា​បណ្ដេញ​ចេញ​ពី​ក្លឹប​

  • 2017-11-06 06:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Patrice Evra បាន​អរគុណ​ដល់​អ្នក​គាំទ្រ​ផ្គាប់​មុខ​របស់​ Marseille ដែល​តែងតែ​គាំទ្រ​កន្លង​មក​​ បន្ទាប់​ពី​រូប​គេ​ត្រូវ​ក្លឹប​ពិន័យ​រឿង​ប្រើ​ហិង្សា​ដាក់​អ្នក​គាំទ្រ។

ខ្សែ​ការ​ពារ​វ័យ​៣៦​ឆ្នាំ​ បាន​លោត​ទាត់​អ្នក​គាំទ្រ​ Marseille ដែល​អង្គុយ​នៅ​ក្បែរ​ទីលាន​ពេល​កម្ដៅ​សាច់ដុំ​មុន​ការ​ប្រកួត​ Europa League ទល់​នឹង​ Vitoria Guimaraes ចាប់​ផ្ដើម ហើយ​ភ្លាម​ៗ​ត្រូវ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហម​បណ្ដេញ​ចេញ។

នៅ​អំឡុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ Ligue 1 ដែល​ Marseille បាន​យក​ឈ្នះ​ Caen ៥​ទល់​នឹង​០ មាន​អ្នក​គាំទ្រ​ជា​ច្រើន​អ្នក​លើក​បដា​ប្រឆាំង​នឹង​ Evra។ បដា​នោះ​មាន​ខ្លឹមសារ​ថា៖ "អ្នក​គិត​ថា​ខ្លួន​ឯង​ធំ​ជាង​ក្លឹប​ និង​អ្នក​គាំទ្រ។ ពួក​យើង​មិន​ចង់​ឃើញ​អ្នក​ពាក់​អាវ​នេះ​តទៅ​ទៀត​ទេ។ Evra ចេញ​ទៅ"។

ឆ្លើយ​តប​នឹង​សារ​ខាង​លើ កីឡាករ​សញ្ជាតិ​បារាំង​បាន​សរសេរ​លើ​ Instagram ថា៖ "ពិត​ជា​លទ្ធផល​ដ៏​ល្អ។ អ្នក​ទាំង​អស់​គ្នា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទនភាព​ណាស់។ អរគុណ​អ្នក​គាំទ្រ Olympique Marseille​ ទាំង​អស់។​ ខ្ញុំ​ពិត​ជា​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ពួកគេ" ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន