McGregor អាច​នឹង​ចេញ​វាយ​ក្នុង​ទ្រុង​​សាជាថ្មី​នៅ​ខែ​ធ្នូ​ខាង​មុខ

  • 2017-11-09 07:39:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ UFC លោក Dana White បាន​បង្ហើប​​ថា តួ​ឯក  Conor McGregor ប្រហែល​ជា​​អាច​ត្រលប់​មក​វិញ​ក្នុង​ទ្រុង​ដែក​៨​ជ្រុង​ មុន​ដាច់​ឆ្នាំ​នេះ។

Dana White

កីឡាករ​សញ្ជាតិ​អៀរឡង់​​បាន​ចំណាយ​ពេល​ហ៊ឺហា​​យ៉ាង​រីករាយ ចាប់​តាំង​ពី​ប្រកួត​ចប់​ជាមួយ​អ្នក​​ប្រដាល់​មិន​ដែល​ចាញ់  Floyd Mayweather ប៉ុន្តែ​ពេល​​នេះ​គេ​​អាច​លេច​មុខ​ម្ដង​ទៀង​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​​ទម្ងន់ lightweight។​ កីឡាករ Tony Ferguson និង Nate Diaz ជា​បេក្ខភាព​ត្រូវ​ជ្រើសរើស​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​ពី McGregor។

លោក Dana White បាន​ប្រាប់​កាសែត Los Angeles Times  ថា McGregor ប្រហែល​ជា​ត្រលប់​មក​វិញ​ឆាប់​ៗ​នេះ។ ចំពោះ​គូ​ឯក​​នៅ​ព្រឹត្តិការណ៍ UFC 219 ក្នុង​ទីក្រុង Las Vegas  លោក​នឹង​ប្រកាស​នៅ​ចុង​សប្ដាហ៍​នេះ ហើយ​ក៏​អាច​ជា McGregor ដែរ។ ​ព្រឹត្តិការណ៍ UFC 219 នឹង​រៀបចំ​នៅ​កីឡដ្ឋាន  T-Mobile Arena នៅ​ថ្ងៃ​ទី ៣០ ខែ ធ្នូ​​ខាង​មុខ​នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ