រាត្រី​នេះ មាន​ទាំង​លេង​​ Play-Off និង​មិត្តភាព​​សុទ្ធ​តែ​ជា​គូ​ល្អ​មើល​

  • 2017-11-10 04:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​លីគ​កំពូល​ធំ​ៗ​បាន​សម្រាក​មែន​ តែ​ការ​ប្រកួត​អន្តរជាតិ​រវាង​ប្រទេស​នឹង​ប្រទេស​មាន​ហូរហែ​ជា​ច្រើន​គូ​ក្នុង​សប្ដាហ៍​នេះ​។ ក្នុង​នោះ​មាន​​ការ​ប្រកួត​​ជម្រុះ​ World Cup​ សម្រាប់​តំបន់​អឺរ៉ុប​និង​អាហ្វ្រិក និង​ការ​ជម្រុះ​លក្ខណៈ​​ឆ្លង​តំបន់។ ក្រៅ​ពី​នោះ​​មាន​ការ​លេង​មិត្តភាព​ជា​ច្រើន​ប្រទេស ហើយ​សុទ្ធ​តែ​ខ្លាំង​ជួប​ខ្លាំង ដូច​ជា អង់គ្លេស​ ប៉ះ​អាល្លឺម៉ង់ និង ជប៉ុន​ជួប ប្រេស៊ីល​ជា​ដើម។ ខាង​ក្រោម​ជា​តារាង​ការ​ប្រកួត៖

ជម្រុះ​ World Cup តំបន់​អាហ្វ្រិក

  • សេណេហ្គាល់ និង​អាហ្វ្រិកខាងត្បូង ត្រូវ​ការ​ឈ្នះ​ដូច​គ្នា​​ព្រោះ​ពិន្ទុ​នៅ​ក្នុង​ពូល​​មិន​ទាន់​ដាច់​គ្នា​នៅ​ឡើយ​ជាមួយ​ក្រុម​២​ទៀត​គឺ Burkina Faso និងCape Verde Islands។ តែ​បើ សេណេហ្គាល់​ឈ្នះ​យប់​នេះ​ពួក​គេ​នឹង​ឡើយ​ដោយ​ស្វ័យ​ប្រវត្តិ។

  • ចំណែក​នីហ្សេរីយ៉ា​​បាន​ឡើយ​ទៅ​ស្វ័យ​ប្រវត្តិ​ហើយ ដោយ​សារ​ដាច់​ពិន្ទុ​ក្នុង​ពូល ខណៈ​អាល់ហ្សេរី​លេង​បង្គ្រប់​កិច្ច​ប៉ណ្ណោះ។ ​​

​​play-off តំបន់​អឺរ៉ុប

  • នេះ​ជា​​​ការ​ប្រកួត ​play-off ជើង​ទី​១​សម្រាប់​ក្រុម​ទាំង​ពីរ ដូច្នេះ​គ្រាប់​បាល់​ជា​រឿង​សំខាន់​សម្រាប់​ពួក​គេ។ ​

play-off ឆ្លង​តំបន់

ហុងឌុយរ៉ាស់​ជា​ក្រុម​តំណាង​ឲ្យ​តំបន់​ CONCACAF និង​អូស្ត្រាលី​តំណាង​ឲ្យ​អាស៊ី។ ពួក​គេ​ត្រូវ​លេង​២​ជើង​ដើម្បី​រក​ក្រុម​ឡើង​ទៅ World Cup ឆ្នាំ​ក្រោយ ហើយ​នេះ​គឺ​ជា​ប្រកួត​ទី​មួយ​របស់​ពួក​គេ។ ​ ​​

ប្រកួត​មិត្តភាព

អត្ថបទ៖ ហេង សុធារិទ្ធិ