ចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយឲ្យកូន ពិតជាសំខាន់ណាស់ ម្ដាយឪពុកមិនគួររំលង
- 2017-11-10 07:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាក់វ៉ាក់សាំងការពារជំងឺផ្ដាសាយឲ្យកូន ពិតជាសំខាន់ណាស់ ម្ដាយឪពុកមិនគួររំលង
ចន្លោះមិនឃើញ
ផ្ដាសាយជាជំងឺមួយ ដែលងាយកើតបំផុតទៅលើកុមារ តាមរយៈសកម្មភាពប្រចាំថ្ងៃដោយផ្ទាល់ និងប្រយោល។ ក្នុងនោះជំងឺផ្ដាសាយមានពីរប្រភេទ គឺផ្ដាសាយធម្មតា និងផ្ដាសាយធំ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតខាងរោគកុមារ បានណែនាំឲ្យឪពុកម្ដាយមានកូន ចាប់ពីអាយុ ០៦ខែឡើង គួរឲ្យកូនទទួលវា់សាំងដើម្បីបង្កើតអង់ទីក័របង្ការជំងឺផ្ដាសាយជាមុនទើបល្អសម្រាប់សុខភាពក្មេង។
លោកស្រី គុជ ឆោមដាលីន វេជ្ជបណ្ឌិតរោគកុមារនៃមន្ទីរពេទ្យ HOPE បានលើកឡើងថា ការចាក់វ៉ាក់សាំងផ្ដល់ល្អដល់ក្មេងឲ្យមានអង់ទីក័រ ប្រឆាំងនឹងជំងឺផ្ដាសាយធំ។ អង់ទីក័រនេះ នឹងជួយការពារ កុមារមិនងាយឆ្លងជំងឺផ្ដាសាយដល់អាការៈធ្ងន់ធ្ងរឡើយ។
ចំពោះអាការៈធ្ងន់ធ្ងរនេះ លោកស្រីវេជ្ជបណ្ឌិតឲ្យដឹងថាៈ «ក្មេងអាចក្ដៅខ្លួនលើសពី ៣ថ្ងៃ អាចវិវត្តជាអាការៈផ្សេងៗដូចជា រលាកទងសួត រលាកបំពង់ក កូនញ៉ាំអីមិនបាន ប្រឈមនឹងការបាត់ជាតិទឹក ហើយបើក្មេងក្ដៅកាន់តែខ្លាំង អាចបណ្ដាលឲ្យគ្រោះថ្នាក់ ដែលចាំបាច់ត្រូវទៅឲ្យគ្រូពេទ្យពិនិត្យជាបន្ទាន់»។
ម្យ៉ាង វេជ្ជបណ្ឌិតរូបនេះ បានបញ្ជាក់សូមកុំឲ្យយល់ច្រឡំការចាក់វាក់សាំងហើយ តែកូននៅផ្ដាសាយ ប៉ុន្តែវ៉ាក់សាំងគឺការពារផ្ដាសាយធំ ដោយជំងឺផ្ដាសាយធម្មតាវាកើតហើយឆាប់បាត់វិញជាងផ្ដាសាយធំ។
ជាមួយគ្នានេះ ម្ដាយឪពុកកូនៗតូច អាចរកកន្លែងចាក់វ៉ាក់សាំងឲ្យកូននៅមន្ទីរពេទ្យដែលមានស្ដង់ដាររក្សាគុណភាពថ្នាំនៅសីតុណ្ហភាពត្រជាក់ខ្ពស់ ឬអាចមកកាន់មន្ទីរពេទ្យ HOPE វិទ្យាស្ថានប៉ាស្ទ័រជាដើម។ ចំពោះតម្លៃវិញ គឺអាស្រ័យទៅមន្ទីរពេទ្យនីមួយៗ។ លោកស្រីវេជ្ជបណ្ឌិត បន្ថែម។
វិធីការពារម្រាប់កុមារ កុំឲ្យងាយឆ្លងជំងឺផ្ដាសាយ
សូមទស្សនាវីដេអូណែនាំពីការបៀបលាងដៃខាងក្រោមនេះ