យន្តហោះដាំក្បាល​ចុះរត់ទាំងកកិតជា​ច្រើនម៉ែត្រ​ ធ្វើឲ្យអ្នក​​ដំណើរ​ព្រលឹងចុងសក់

  • 2017-11-11 08:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន Flybe បាន​​បង្ខំ​ចិត្ត​​ហោះ​ត្រឡប់​ក្រោយ​ និង​ចុះ​ចត​នៅ​ព្រលាន​អន្តរជាតិ Belfast ​ប្រទេស​អង់គ្លេស បន្ទាប់​ពី​អ្នក​បើកបរ​រក​ឃើញ​ថា យន្តហោះ​មិន​អាច​ទម្លាក់​ច្រមុះ​របស់​វា​បាន។

​បន្ទាប់​ពី​ហោះ​ក្រឡឹង​ព្រលាន​ជាង ២​ម៉ោង ដើម្បី​ឲ្យ​អស់​ប្រេង (ខ្លាច​ផ្ទុះ​ឆេះ​ខ្លាំង​) អ្នក​បើក​បរ​ បាន​សម្រេច​បញ្ជា​យន្តហោះ​ប្រភេទ Bombardier Q-400 ចុះ​ចត​នៅ​ម៉ោង ១៖៣០​នាទី​ រសៀល​​ថ្ងៃ ១០ វិច្ឆិកា។ ពេល​​ចុះ​មក​ដល់​ដី​ ច្រមុះ​យន្តហោះ​កកិត​នឹង​ថ្នល់​កៅស៊ូ​ជា​ច្រើន​ម៉ែត្រ សំណាង​ល្អ​មិន​បង្ក​ជា​អគ្គីភ័យ តែ​មនុស្ស​លើ​យន្តហោះ​ភ័យ​បុក​ពោះ​គ្រប់​គ្នា​។

អ្នក​ដំណើរ​ទាំង​អស់​មាន​ចំនួន ៥២​នាក់ ក្នុង​នោះ​មាន​ទារក​ម្នាក់ និង​​ក្រុម​ក្រុមការងារ ៤​នាក់​ផ្សេង​ទៀត អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Inverness។ ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​បញ្ជាក់​ថា ​មាន​អ្នក​ដំណើរ​ម្នាក់​ប៉ុណ្ណោះ​បាន​រងរបួស និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជាមួយ​របួស​ស្រាល។

យន្ត​ហោះ​មាន​ហោះ​ចេញ​ពី​ទីក្រុង Belfast នៅ​ម៉ោង ១១៖០៧​ព្រឹក ឆ្ពោះ​ទៅកាន់​​ទីក្រុង Inverness តែ​ហោះ​ចេញ​មិន​បាន​ប៉ុន្មាន​ផង ​យន្ត​ហោះ​ជួប​បញ្ហា ក៏​ត្រលប់​បក​ក្រោយ​វិញ​តែ​ម្ដង។ ​ក្រុមហ៊ុន​បាន​បញ្ជូន​អ្នក​ជំនាញ​ទៅ​ត្រួត​ពិនិត្យ​យន្តហោះ​រក​មើល​មូលហេតុ​ហើយ៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ ឡេង ភារុណ