Lumia 535 ដំបូង​របស់​​ Microsoft ចេញ​ផ្លូវការ​​ហើយ​

  • 2014-11-11 18:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​ Microsoft បាន​ប្រកាស Smartphone ដំបូង​របស់​ខ្លួន​ជា​ផ្លូវ​ការ​ដែល​មិន​មាន​ឈ្មោះ​ Nokia តទៅ​ទៀត​ទេ។

 

ដូច​ដែល​ Microsoft បាន​សន្យានឹង​អ្ន​កគាំទ្រ​របស់​ខ្លួន​អញ្ចឹង​ថា​មិន​ឲ្យ​អ្នក​គាំទ្រ Lumia ខក​បំណង​នោះ​ទេ​ពេល​ដែល​ដក​ឈ្មោះ Nokia ចេញ។ ពេល​នេះ Microsoft ​ប្រកាស Smartphone ដំបូង​របស់ខ្លួន​ដែល​មាន​ឈ្មោះ​ថា Microsoft Lumia 535 មាន​ពី​ម៉ូដែល​ ស៊ីម​១ និង​​ស៊ីម​ពីរ។ ម៉ូដែល​ Lumia  535 នេះ​មាន​អេក្រង់ ៥​ អ៊ីញ ​ហើយកាមេរ៉ា​ក្រោយ​និង​មុខទំហំ ៥ megapixel ​ដូច​គ្នា។ វា​មាន​ Memory ទំហំ 8GB (អាច​បន្ថែម​ Memory ក្រៅ​ដល់​ទៅ​១២៨ GB​) និង​ RAM 1GB។

 

Lumia 535 ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 រួម​នឹង Lumia Denim សម្រាប់​ការ​ Update ថ្មី​ដែល​ផ្តល់នូវ​មុខ​ងារ​ពិសេស​ៗ​យ៉ាង​ច្រើន។ មើល​វីដេអូ៖

 

 

Lumia 535​ ទាំង​ស៊ីម​១ និង​ស៊ីម​ពីរ​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​ក្នុង​ខែ​វិច្ឆិកា​នេះ​ នៅ​ចិន​ ហុងកុង​ បង់ក្លាដេស និង​ប្រទេស​ផ្សេង​ៗ​ទៀត ដោយ​មាន​តម្លៃ​ប្រហែល​១៣៦​ដុល្លារ​អាមេរិក៕

 

ដោយ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម
អត្ថបទថ្មី