១០​សន្លឹក ឃើញ​ហើយ​ខ្លោច​ចិត្ត ឥទ្ធិពល​សំរាម​ចំពោះ​ជីវិត​មនុស្ស និង​សត្វ

  • 2017-11-13 23:32:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ទូទាំង​ពិភពលោក បាន​បន្សល់​ទុក​សំរាម​រាប់​លាន​តោន​រៀង​រាល់​ថ្ងៃ ដែល​អាច​ជា​បញ្ហា​ដ៏​ធំ​មួយ​ប្រសិន​បើ​ម្នាក់ៗ​មិន​ចូល​រួម​គិត​គូរ​ទេ​នោះ។ សំរាម បាន​បំពុល​បរិស្ថាន បំពុល​ទឹក បំពុល​បរិយាកាស ប៉ះពាល់​ដល់​ជីវិត​សត្វ និង​ជីវិត​មនុស្ស នៅ​ពេល​ដែល​ការ​ទុក​ដាក់​មិន​បាន​ត្រឹម​ត្រូវ។ ជាក់​ស្ដែង រូប​ភាព​ខាង​ក្រោម សុទ្ធតែ​ជា​ផល​ប៉ះ​ពាល់​នៃ​សំរាម ដែល​ពេល​ខ្លះ​អ្នក​អាច​នឹក​ស្មាន​មិន​ដល់។

១. អណ្ដើក​ជាប់​ក្នុង​ប្លាស្ទិក​តាំង​ពី​តូច ធំ​ធាត់​ទាំង​វេទនា

២. មិន​ខុស​អណ្ដើក​ខាង​លើ វា​បាន​ជាប់​ក្នុង​ប្លាស្ទិក​តាំង​ពី​តូច រហូត​លូត​លាស់​ទាំង​ពិបាក

៣. បក្សី​សមុទ្រ Albatross គិត​ថា​សំណល់​សំរាម​ជា​ចំណី ស៊ី​រហូត​ដល់​ស្លាប់​ខ្លួន

៤. សត្វ​ក្រសា ជាប់​ក្នុង​ថង់​ប្លាស្ទិក

៥. ឆ្មា​ទឹក ជាប់​ក​នឹង​សំណាញ់ រហូត​ដាច់​សាច់​គួរ​ឲ្យ​សង្វេគ

៦. ទិដ្ឋភាព​ជិះ​ស្គី​នៅ​ឥណ្ឌូណេស៊ី ទឹក​សមុទ្រ​ដែល​គ្រប់​គ្នា​ស្រមៃ​ថា​ស្រស់​ស្អាត បែរ​ពោរពេញ​ដោយ​សំរាម

៧. ក្មេង​ប្រុស​ម្នាក់​នេះ រស់​នៅ​ជាមួយ​សំរាម ប្រមូល​សំណល់​ប្លាស្ទិក​​យក​ទៅ​លក់ ដើម្បី​ចិញ្ចឹម​ក្រពះ ប៉ុន្តែ​មិន​ដឹង​ថា​ជីវិត​របស់​គេ​ប៉ះ​ពាល់​បែប​ណា​ខ្លះ​នោះ​ទេ

៨. ឆ្មា​ទឹក ជាប់​មាត់​នឹង​កំប៉ុង​ដែល​គេ​បោះ​ចោល

៩. ក្មេង​ប្រុស​នៅ​ប្រទេស​ចិន ផឹក​ទឹក​ដែល​ហូរ​ពី​កាក​សំណល់​សំរាម។ សាក​គិត​មើល៍ តើ​ប៉ះ​ពាល់​សុខភាព​ប៉ុណ្ណា!

១០. នរណា​ខ្លះ​ចង់​រស់​នៅ​ក្នុង​ទិដ្ឋភាព​បែប​នេះ? ប្រាកដ​ជា​គ្មាន​ទេ!

ដោយសារ​មើល​ឃើញ​ពី​ផល​ប៉ះ​ពាល់​ទាំង​នេះ​ហើយ ទើប​សហស្ថាបនិកចំនួន៥រូប បាន​បង្កើត​យុទ្ធនាការ «ភ្នំពេញ​ស្អាត» ក្រោម​ពាក្យ​ស្លោក​ថា «សំរាម​មិន​ធ្លាក់​ដល់​ដី ភ្នំពេញ​កាន់​តែ​ប្រពៃ» ដោយ​សង្ឃឹម​ថា​ប្រជាជន​កម្ពុជា នឹង​ចូល​រួម​ថែ​រក្សា​បរិស្ថាន កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក និង​ចោល​សំរាម​ក្នុង​ធុង​ឲ្យ​បាន​ល្អ៕

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទថ្មី