អាហារ ៩ប្រភេទ អ្នកឈឺក្រពះ គួរចៀសវាង
- 2017-11-14 03:48:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៩ប្រភេទ អ្នកឈឺក្រពះ គួរចៀសវាង
ចន្លោះមិនឃើញ
ការជ្រើសរើសប្រភេទចំណីអាហារសម្រាប់ទទួលទានពិតជាសំខាន់ខ្លាំងណាស់។ ប្រសិនបើអ្នកមិនបានគិតគូរពីការជ្រើសរើសចំណីអាហារអោយបានត្រឹមត្រូវទេ អ្នកប្រាកដជាជួបនឹងបញ្ហាមួយចំនួនដូចជា ជំងឺរាគរូស ក្អួតចង្អោរ និងរោគសញ្ញាផ្សេងៗទៀត។ ខាងក្រោមនេះគឺជាប្រភេទអាហារទាំង ៩ ប្រភេទដែលអ្នកគួរជៀសវាងពេលឈឺក្រពះ៖
១. អាហារសម្បូរជាតិស្ករ៖ អាហារសម្បូរជាតិស្ករអាចនាំឱ្យមានការកើនឡើងនូវកម្រិតអាំងស៊ុយលីនដែលអាចនាំអោយមានការប្រែប្រួលនៃជាតិស្ករនៅក្នុងឈាម។ វាអាចធ្វើអោយអ្នកញ័រដៃជើង និងបែកញើសច្រើន។
២. អាហារសម្បូរជាតិទឹកដោះគោ៖ ទឹកដោះគោ និងឈីសអាចបង្កបញ្ហាជាច្រើនដល់ក្រពះរបស់អ្នក ជាពិសេសវាធ្វើដំណើរការនៃការរំលាយអាហារមានបញ្ហាដោយសារតែកង្វះខាតនៃអង់ស៊ីមនៅក្នុងក្រពះ។
៣. សូដា៖ សារធាតុកាបូណាតនៅក្នុងសូដាអាចប៉ះពាល់យ៉ាងខ្លាំងដល់ក្រពះរបស់អ្នក ភាគច្រើនវាធ្វើអោយអ្នកមានអារម្មណ៍ថាឆ្អែត និងមិនចង់ញាំអាហារ។
៤. សូកូឡា និងកាហ្វេអ៊ីន៖ សូកូឡា និងកាហ្វេអ៊ីនធ្វើអោយធ្វើអោយអាស៊ីតនៅក្នុងក្រពះកើនឡើងកាន់តែខ្លាំង ហើយប្រសិនបើសូកូឡានោះផលិតពីទឹកដោះគោ វាអាចធ្វើអោយមានបញ្ហាដល់ការរំលាយអាហារផងដែរ។
៥. អាហារសម្បូរជាតិខ្លាញ់៖ អាហារដែលសម្បូរទៅដោយជាតិខ្លាញ់អាចធ្វើឱ្យកោសិកាក្រពះកើនឡើងសារធាតុគីមី ការរំលាយអាហារយឺតជាងពេលធម្មតា ហើយវាក៏អាចធ្វើឱ្យអ្នកហើមពោះផងដែរ។
៦. អាហារដែលមានជាតិអាស៊ីតខ្ពស់៖ ប៉េងប៉ោះជាប្រភេទអាហារដែលអ្នកគួរជៀសវាង ដោយសារតែវាអាចបង្កឲ្យមានការចាល់ជាតិអាស៊ីតក្នុងក្រពះ។
៧. អាហារហិរ៖ ប្រសិនបើអ្នកទម្លាប់ញ៉ាំអាហារហិរអ្នកប្រហែលជាមានតុល្យភាពជាមួយវា ហើយវានឹងល្អសម្រាប់អ្នក។ ប៉ុន្តែប្រសិនបើអ្នកមិនទម្លាប់ញ៉ាំអាហារហិរទេ អ្នកមិនគួរចាប់ផ្ដើមឡើយ ដោយសារតែក្រពះរបស់អ្នកមិនស៊ាំជាមួយនឹងជាតិហិរ និងអាចបង្កបញ្ហាផ្សេងៗផងដែរ។
៨. ជាតិអាកុល៖ អាកុលផ្ទុកសារធាតុគីមីដែលធ្វើអោយពិបាកក្នុងការរំលាយអាហារ និងធ្វើឱ្យរលាកក្រពះ ហើយក៏អាចបង្កបញ្ហាមួយចំនួនដល់ថ្លើមរបស់អ្នកផងដែរ។
៩. អាហារកំប៉ុង៖ អាហារកំប៉ុងផ្ទុកសារធាតុគីមីជាច្រើនរួមទាំងសារធាតុរក្សាទុកអោយបានយូរផងដែរ ដែលអ្នកធ្វើអោយក្រពះរបស់អ្នកកាន់តែមានបញ្ហាថែមទៀត៕