កម្ពុជា​ជាប់​លេខ ១៩ នៅ​អាស៊ី ក្នុង​ស្ថិតិ​សមត្ថភាព​ប្រើ​ភាសា​អង់គ្លេស​របស់ EF

  • 2017-11-14 12:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ស្ថិតិ​អំពី​សមត្ថភាព​ភាសា​អង់គ្លេស​ឆ្នាំ​ ២០១៧ របស់ Education First (EF) ដែល​ជា​ស្ថាប័ន​អប់រំ​ដ៏​ល្បី​ឈ្មោះ​មួយ​របស់​ប្រទេស​ស្វីស​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា ជាប់​លេខ ១៩ ក្នុង​ចំណោម​ប្រទេស ២០ នៅ​អាស៊ី។

រូប​តំណាង

បើ​តាម​ស្ថិតិ​មួយ​នេះ កម្ពុជា​ទទួល​បាន​ពិន្ទុ ៤០.៨៦ ជាប់​លេខ ១៩ ខ្ពស់​ជាង​ឡាវ​ដែល​ទទួល​បាន​ពិន្ទុ ៣៧.៥៦ ជាប់​លេខ ២០ ដែល​ជា​ចំណាត់​ថ្នាក់​ក្រោម​បំផុត ក្នុង​តារាង​នេះ​។ ប្រទេស​ជិត​ខាង​កម្ពុជា ពោល​គឺ​វៀតណាម​ និង​ថៃ​សុទ្ធ​តែ​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​កម្ពុជា​​ក្នុង​ស្ថិតិ​នេះ ដោយ​ថៃ ទទួល​បាន​ ៤៩.៧៨ ពិន្ទុ ឈរ​ ៣ លេខ​លើ​កម្ពុជា ខណៈ​វៀតណាម​ជាប់​រហូត​ដល់​លេខ ៧ ដោយ​បាន​ ៥៣.៤៣ ពិន្ទុ។

ក្រៅ​ពី​នេះ ក៏​មាន​ប្រទេស​អាស៊ាន​ចំនួន​ដល់​ទៅ​ បី​ទៀត បាន​ដណ្ដើម​ចំណាត់​ថ្នាក់​កំពូល​ៗ ក្នុង​តារាង​ស្ថិតិ​នេះ ក្នុង​នោះ សិង្ហបុរី ទទួល​បាន​ពិន្ទុ ៦៦.០៣ ឈរ​លេខ ១ ខណៈ​ម៉ាឡេស៊ី ជាប់​លេខ ២ បាន​ ៦១.០៧ ពិន្ទុ ហើយ​ហ្វីលីពីន​ទទួល​បាន ៦០.៥៩ ពិន្ទុ ឈរ​លើ​ចំណាត់​ថ្នាក់​លេខ ៣។ ឥណ្ឌូណេស៊ី​ក៏​ទទួល​បាន​ពិន្ទុ​ខ្ពស់​មិន​ណយ​ដែរ ដោយ​បាន ៥២.១៥ ពិន្ទុ ឈរ​លេខ ១០។

ក្រឡេក​មើល​មហាអំណាច​អាស៊ី​វិញ ឥណ្ឌា ជាប់​ដល់​ទៅ​លេខ ៤ ក្នុង​តារាង​នេះ ដោយ​ទទួល​បាន ៥៦.១២ ពិន្ទុ ខណៈ​កូរ៉េ​ខាង​ត្បូង​មាន​ពិន្ទុ​តិច​ជាង​ឥណ្ឌា​តែ ១​ពិន្ទុ​ជាង ប៉ុណ្ណោះ ឈរ​លេខ ៦។ ចិន និង​ជប៉ុន​មាន​ចំណាត់​ថ្នាក់​ជិត​គ្នា ដោយ​ចិន​មាន​ពិន្ទុ ៥២.៤៥ ជាប់​លេខ ៨ ខណៈ​ជប៉ុន​បាន​ពិន្ទុ​តិច​ជាង​ចិន​តែ ០.១១ ប៉ុណ្ណោះ ធ្វើ​ឲ្យ​ប្រទេស​នេះ​ជាប់​លេខ ៩៕

ប្រភព៖ Coconut   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី