ល្បិចត្រឡប់កង់ឡាន ធ្វើឲ្យកង់ប្រើបានយូរឆ្នាំ
- 2017-11-15 23:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បិចត្រឡប់កង់ឡាន ធ្វើឲ្យកង់ប្រើបានយូរឆ្នាំ
ចន្លោះមិនឃើញ
ការត្រឡប់កង់រថយន្តជាវិធីមួយជួយទប់ស្កាត់ការសឹកមិនស្មើគ្នានៃកង់រថយន្ត និងជួយពន្យារអាយុកាលរបស់កង់បានផងដែរ។ មានការណែនាំជាទូទៅថា គួរត្រឡប់កង់រថយន្តរៀងរាល់ ៦ ខែម្ដង ឬ ពេលជិះបាន ៦ ០០០ ម៉ាយ (៩ ៦៥០ គ.ម)។
ការត្រឡប់កង់នេះដែរ វាមានលក្ខណៈខុសគ្នាទៅតាមប្រព័ន្ធបើកបររបស់រថយន្ត និងប្រភេទកង់ ៖
#រថយន្តប្រភេទប៉ុងមួយ Front Wheel Drive (វិលកង់មុខ)
#រថយន្តប្រភេទប៉ុងមួយ Rear Wheel Drive (វិលកង់ក្រោយ)
#រថយន្តប្រភេទប៉ុងពីរ Four Wheel Drive (វិលកង់បួន)
#ប្រភេទកង់មានក្រឡាប្រាប់ទិស
ចំពោះកង់ដែលមានក្រឡាប្រាប់ទិសមិនអាចប្ដូរខាងបាននោះទេ អាចត្រឹមតែប្ដូរទៅមុខ ឬ ក្រោយប៉ុណ្ណោះ។ កង់ប្រភេទនេះផលិតឡើងជាពិសេសក្នុងគោលការណ៍ជាក់លាក់ណាមួយ ប្រសិនបើប្ដូរខាងអាចបង្កជាគ្រោះថ្នាក់បាន។ កង់ប្រភេទនេះមានក្រឡាជាសញ្ញាព្រួញសម្រាប់បញ្ជាក់ទិសដៅរបស់វា៕