មូលហេតុដែលអ្នកមិនគួរផឹកទឹកភ្លាមៗ ក្រោយពេលទទួលទានអាហាររួច
- 2017-11-15 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុដែលអ្នកមិនគួរផឹកទឹកភ្លាមៗ ក្រោយពេលទទួលទានអាហាររួច
ចន្លោះមិនឃើញ
មនុស្សភាគមានទម្លាប់ផឹកទឹកភ្លាមៗបន្ទាប់ពីទទួលទានអាហាររួច ប្រហែលជាពួកគេគិតថាវានឹងអាចជួយសម្អាតអាហារ ជួយដល់ដំណើរការរំលាយអាហារ។ ផ្ទុយទៅវិញ អ្នកឯកទេសខាងចំណីអាហារនៅទូទាំងពិភពលោកបានច្រានចោលគំនិតនេះ។
អ្នកស្រីវេជ្ជបណ្ឌិត Anju Sood បាននិយាយថា "ការផឹកទឹកភ្លាមៗបន្ទាប់ពីទទួលទានអាហារ ធ្វើអោយមានការរំខានដល់រយៈពេលនៃការរំលាយអាហារ។ វាក៏ធ្វើអោយអ្នកមានអារម្មណ៍ឆាប់ឃ្លានជាងមុន និងអាចបណ្ដាលអោយអ្នកមានជំងឺប៉ោងពោះផងដែរ។" អ្នកស្រីក៏បានផ្ដល់ដំបូន្មានថា គួរតែទុកគម្លាតរយៈពេល ៣០នាទីបន្ទាប់ពីទទួលទានអាហារមុននឹងអ្នកផឹកទឹក ដើម្បីទុកពេលអោយការរំលាយអាហាររបស់អ្នកដំណើរការបានល្អ។
ដោយឡែកការផឹកទឹកមុន និងអំឡុងពេលទទួលអាហារក៏មានផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ប្រសិនបើអ្នកផឹកទឹកមុនពេលទទួលទានអាហារវានឹងធ្វើអោយការបញ្ជូនអាហារទៅពោះវៀនធំលឿនជាងធម្មតានិងធ្វើអោយការរំលាយអាហារមិនបានល្អ។ រីឯការផឹកទឹកពេលកំពុងទទួលទានអាហារ មិនត្រឹមតែរារាំងការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយការស្រូបយកសារធាតុចិញ្ចឹមពីអាហារផងដែរ ដែលអាចធ្វើអោយអ្នកឆាប់ធាត់ជាងពេលធម្មតា។
ការសិក្សាផ្សេងក៏បានបង្ហាញអោយដឹងដែរថា ការទុកចន្លោះពេល ៣០នាទីដើម្បីអោយប្រព័ន្ធរំលាយអាហារដំណើរការបានល្អ ក៏អាចជួយអោយរាងកាយរបស់អ្នកស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗផងដែរ។ ប្រសិនបើអ្នកផឹកទឹកបន្ទាប់ពីទទួលទានអាហារ ទឹកទាំងនោះនឹងចូលទៅបំផ្លាញអង់ស៊ីមដែលចាំបាច់សម្រាប់រំលាយអាហារ ហើយវាធ្វើអោយអ្នកឆ្អល់ចុងដង្ហើម និងកើនឡើងជាតិអាស៊ីត។
ដូច្នេះហើយ ការផឹកទឹក២លីត្រក្នុងមួយថ្ងៃដើម្បីរក្សាជាតិទឹកនៅក្នុងខ្លួនរបស់អ្នកពិតជាសំខាន់ ប៉ុន្តែការផឹកទឹកអោយបានត្រឹមត្រូវតាមពេលវេលាក៏សំខាន់ខ្លាំងដែរក្នុងការរក្សារាងកាយរបស់អ្នកអោយមានសុខភាពល្អ៕