Mariah Carey លុប​ចោល​រាល់​ការ​សម្តែង​ភ្លាមៗ ដោយសារ​ជំងឺរុកកួន

  • 2017-11-16 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើល​ទៅ​​អ្នក​គាំ​ទ្រ​របស់​តារា​ចម្រៀង​ Mariah Carey ​មិន​សូវ​សប្បាយ​រីក​រាយ​ទេ​សម្រាប់​ពិធី​បុណ្យ​ Christmas ឆ្នាំ​នេះ​ដោយ​សារ ​តែ​តារា​​ចម្រៀង​រូប​នេះ​ផ្ទាល់​បាន​និយាយ​​ថា​នាង​ត្រូវ​លុប​ចោល​ការ​ប្រគំ​តន្ត្រី​របស់​នាង​ទាំង​ប៉ុន្មាន​ចោល​ដោយ​សារ​តែ​នាង​មាន​ជំងឺ​​ផ្ដា​សាយ​ពិបាក​ដក​ដង្ហើម។

ម្ចាស់​បទ  “All I Want for Christmas is You” រូប​នេះ​បាន​សរសេរ​លើ​គណនី​ផ្ទាល់​ខ្លួន​របស់​នាង​លើ​បណ្ដាញ​សង្គម​ Twitter ថា៖ “រដូវ​កាល​ថ្ងៃ​ឈប់​សម្រាក​មក​ដល់ មើល​ទៅ​ខ្ញុំ​ទើប​តែ​ទទួល​បាន​កា​ដូ​មួយ​សម្រាប់​ខ្លួន​ឯង គឺ​ការ​ពិបាក​ដក​ដង្ហើម​ដោយ​ជំងឺ​ផ្ដា​សាយ​កាល​ពី​សប្ដាហ៍​មុន។ ពិត​ជា​អួអាប់​ណាស់!”។

នាង​បន្ត​ថា​គ្រូ​ពេទ្យ​​បាន​ប្រាប់​ឲ្យ​នាង​សម្រាក​ឲ្យ​បាន​ច្រើន ដូច្នេះ​ហើយ​ទើប​​ត្រូវ​ផ្អាក​ការ​ប្រគំ​តន្ត្រី​ក្នុង​ការ​ប្រគំ​តន្ត្រី​សម្រាប់​បុណ្យ Christmas របស់​នាង​មួយ​ចំនួន​។ ទោះ​ជា​យ៉ាង​ណា​ តារា​រូប​នេះ​បាន​សន្យា​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​នាង​ថា នាង​នឹង​ព្យាយាម​​ធ្វើ​យ៉ាង​ណា​ឲ្យ​ជំងឺ​របស់​នាង​ជា​សះ​ស្បើយ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ការ​ប្រគំ​តន្ត្រី​​​របស់​នាង​ដែល​គ្រោង​ធ្វើ​នៅ​ទី​ក្រុង Chicagoនឹង​ត្រូវ​ផ្អាក​នៅ​សប្ដាហ៍​នេះ​​ ហើយ​ការ​ប្រគំ​តន្ត្រី​ក្រោយ​ៗ​ទៀត​ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ Windsor ខេត្ត​ Ontario ប្រទេស​ Canada ក៏​ត្រូវ​បាន​លុប​ចោល​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Entertainment Daily   ប្រែសម្រួល៖ អន សុភក្ត្រា