កម្ពុជានឹងមានរថភ្លើងលើអាកាសល្បឿនលឿនមុនឆ្នាំ ២០២៣
- 2017-11-19 07:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជានឹងមានរថភ្លើងលើអាកាសល្បឿនលឿនមុនឆ្នាំ ២០២៣
ចន្លោះមិនឃើញ
គម្រោងសាងសង់រថភ្លើងស្វ័យប្រវត្តិលើអាកាសល្បឿនលឿន (AGT) ដំបូងនៅកម្ពុជា គ្រោងនឹងលេចរូបរាងមុនឆ្នាំ ២០២៣ ខណៈការសិក្សានឹងបញ្ចប់ជាស្ថាពរនៅក្នុងពេលឆាប់ខាងមុខនេះ។
ក្រោយជប៉ុនយល់ព្រមជួយកម្ពុជាសាងសង់រថភ្លើងល្បឿនលឿនលើអាកាសតម្លៃ ៨០០លានដុល្លារ កាលពីខែសីហាកន្លងទៅ តាមប្រភពពត៌មានពីក្រសួងសាធារណការ តាមរយៈឯកឧត្តម ស៊ុន ចាន់ថុល ដែលបានទៅទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីថ្មីៗនេះ បានបញ្ចេញដំណឹងបន្ថែមថា តាមការគ្រោងទុក កម្ពុជាគួរតែមានប្រព័ន្ធAGT ដែលអាចដំណើរការបានមុនខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ។
គួរបញ្ជាក់ថា ប្រព័ន្ធAGTនេះ គឺជារថភ្លើងធុនស្រាលមួយធ្វើចរាចរណ៍យ៉ាងស្ងាត់ដោយប្រើសំបកកង់កៅស៊ូ កាត់បន្ថយសំឡេងរំខាន និងរំញ័រដែលមានល្បឿនអតិបរមាចំនួន៦០គីឡូម៉ែត្រ។ បច្ចុប្បន្ន អង្គការJICA ក៏បានបញ្ជូនក្រុមការងារមួយក្រុមដើម្បីធ្វើការសិក្សាលទ្ធភាពស្តីពីប្រព័ន្ធប្រតិបត្តិរថភ្លើងAGT ដែលគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានោះ ជប៉ុនបាននិងកំពុងសិក្សាគម្រោងរថភ្លើងស្វ័យប្រវត្តិលើអាកាសចំនួន ៣ខ្សែ៖