ចូលដល់​ខែ​រងាភ្លាម តារា​ថៃ ៥​គូ សម្រេចរៀបការ​បញ្ចប់​ភាព​​នៅ​​លីវ​តែ​​ម្ដង

  • 2017-11-19 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សង្គម​សិល្បៈ​ថៃ​ នា​រយៈ​ពេល​ចុងក្រោយ​នេះ​ មាន​ព័ត៌មាន​ក្ដៅៗ​ជា​ច្រើន​ ជាពិសេស​ដំណឹង​មង្គល​របស់​តារា​ល្បីៗ។ ក្នុង​ចំណោម​នោះ​ តើ​មាន​តារា​ប្រុស​ស្រី​ណា​ខ្លះ​ ដែល​បាន​កាន់​ដៃ​គ្នា​ចូលរោង​ការ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ ផ្អើល​អស់​អ្នក​គាំទ្រ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស? ដូចនេះ​សូម​ទស្សនា​ដូច​ខាងក្រោម៖

១. តារា​សម្ដែង​ Peck Premmanat និង​ New Napassorn

គូស្នេហ៍​ទាំង​ ២​បាន​រៀបការ​កាល​ពី​ថ្ងៃ​ទី​ ០១ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ហើយ​មង្គលការ​តារា​គូ​នេះ​ ត្រូវ​បាន​រៀប​ចំ​យ៉ាងពិសេស​បំផុត​នៅ​កណ្ដាល​វាល​ស្រែ ក្នុង​ខេត្តឈៀងម៉ៃ។

២. តារា​សម្ដែង​ Noom និង​ Gaem Gavinta

អ្នក​ទាំង​ ២​បាន​ទាក់ទង​ស្រឡាញ់​គ្នា​ អស់​រយៈ​ពេល​ជាង​ ១៤​ឆ្នាំមក​ហើយ​ តែ​ទើប​សម្រេច​ចិត្ត​រៀបការ​កាល​ពី​ ថ្ងៃ​ទី​ ០២​ ខែ​វិច្ឆិកា ឆ្នាំ ២០១៧។

៣. តារា​សម្ដែង​ Fluke Jira និង​ Apple

កាល​ពី​ថ្ងៃ​ទី​ ០៣ ខែវិច្ឆិកា Fluke បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពេល​កាន់​ដៃ​មិត្តស្រី​ដ៏​ស្រស់ស្អាត​គឺ​តារា​ម៉ូដែលជនជាតិឡាវ​ ​ឈ្មោះ​ Apple ចូល​រោងការ​ដែល​រៀបចំ​ឡើង​ យ៉ាង​អធិកអធម។

៤. តារា​សម្ដែង​ Plug និង​ Punch Worakarn

ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​ ០៥​ ខែ​វិច្ឆិកា តារា​ស្រី​ Punch Worakarn បាន​រៀប​ការ​ជាមួយ​មិត្ត​ប្រុស​ជា​ទី​ស្រឡាញ់​ ក្រោយ​ទាក់ទង​គ្នា​អស់​រយៈ​ពេល​ជាង​ ៨​ឆ្នាំ។

៥. តារា​សម្ដែង​ Auan Rungsit និង​ Park Yeon Seon

ចំពោះ​មង្គល​ការ​គូស្នេហ៍​គូ​នេះ​ ក៏​ល្បី​សុសសាយ​ដែរ ខណៈ​កូន​ក្រមុំ​ដ៏​ស្រស់​ស្អាត​របស់​ Auan គឺ​ជាតារា​ម៉ូដែល​ជនជាតិកូរ៉េ មាន​ឈ្មោះ​ថា​ Park Yeon Seon។ ពួកគេ​បាន​រៀបការ​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី​ ០៥​ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ នៅ​ក្នុង​ទីក្រុង​ Bucheon ប្រទេស​កូរ៉េ​ខាង​ត្បូង៕

ប្រភព៖ Sudsapda   ប្រែ​សម្រួល៖ យី សុធារី