រំជួល​ចិត្ត! ទោះកំពុង​បៀមទុក្ខធំ​ក្ដីី ក៏​ Benz ខំ​ធ្វើរឿង​ពិសេសដាក់​ប្រពន្ធ​ ចំថ្ងៃ​ខួប​រៀបការ​១ឆ្នាំ

  • 2017-11-21 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឃើញ​អ្វី​ដែល​ តារា​ស្រី​កូន​ ១​ Pat Napapa បង្ហោះ​នូវ​រូបភាព​ អម​ជាមួយ​ពាក្យពេចន៍​ខ្លះ​ អ្នក​គាំទ្រ​ជា​ច្រើន​ពិត​ជា​មាន​អារម្មណ៍​ក្ដុកក្ដួល​គ្រប់គ្នា។

ជាក់ស្ដែង​កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​វិច្ឆិកា​ម្សិលមិញ​ គឺ​ជា​ខួប​អាពាហ៍ពិពាហ៍​គម្រប់ ១ឆ្នាំ​របស់​ Pat និង​ស្វាមី​ Benz Racing។ ទោះ​បី​ជា​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាងណា​ក្ដី​ ក៏​ Benz ជា​ប្ដី​មិន​ភ្លេច​ប្រពន្ធ​កូន ជា​ពិសេស​ថ្ងៃ​ដ៏​មាន​អត្ថន័យ​នេះ​ដែរ។

ក្នុង​ឱកាស​ដ៏​មានន័យ​នេះ​ដែរ តារា​ស្រី​ Pat Napapa បាន​បង្ហោះ​រូប​១សន្លឹក​របស់​ខ្លួន​ ដោយ​មាន​បាច់​ផ្កា​នៅ​ដៃ អម​ជាមួយ​សំណេរ​ដ៏​មានន័យ​លើ​គណនី​ Instagram ថា៖ "ថ្ងៃ​នេះ​គឺ​ជា​ខួប​អាពាហ៍ពិពាហ៍​គម្រប់ ១ឆ្នាំ @benzracing ស្រឡាញ់ណាស់! អរគុណ​ដែល​មិន​ភ្លេច​ក្មេង​ស្រី​ម្នាក់​នេះ! អរគុណ​សម្រាប់​ការ​ជួយ​ជ្រោមជ្រែង​កន្លង​មក”។

ក្រោយ​បាន​ឃើញ​សារ​នេះ​ហើយ​ អ្នក​ដែល​តែង​ស្រឡាញ់​គាំទ្រ​ នាង​ពិត​ជា​អារម្មណ៍​ក្ដុកក្ដួល​ ព្រម​ជាមួយ​ការ​អាណិត​ ស្ទើរ​ស្រក់​ទឹក​ភ្នែក​ទៀត​ផង។

កន្លង​មក​ អស់​រយៈ​ពេល​ជិត​១ឆ្នាំ​ គូស្នេហ៍​១​នេះ​បាន​ជួប​រឿង​រ៉ាវ​ស្មុគស្មាញ​ជា​ច្រើន។ ដោយ​ក្នុង​នោះ​ Benz បាន​ជាប់​ក្ដីក្ដាំ​ពាក់ព័ន្ធ​នឹង​ រឿង​ជួញដូរ​គ្រឿងញៀន ជាហេតុ​នាំ​ឲ្យ​លោក​ ត្រូវ​ប៉ូលិស​នាំ​គ្នា​ ទៅ​ឃុំឃាំង​បែក​ឆ្ងាយ​ពី​ប្រពន្ធ​កូន​ជាទី​ស្រឡាញ់។

ទោះ​ត្រូវ​បែក​គ្នា​យ៉ាង​ណា​ក្ដី​ ក៏​ក្ដី​ស្រឡាញ់​ និង​ការ​នឹក​រលឹក​ចំពោះ​គ្នា​ នៅ​តែ​មាន​ជា​ដរាប​ សម្រាប់​គ្រួសារ​តូច​មួយ​នេះ៕

ប្រភព៖ jaizaa   ប្រែ​សម្រួល៖ យី សុធារី