កម្មវិធី​ Facebook Messenger អាប់ដេត​ថ្មី អាច​ផ្ញើ​រូប​ច្បាស់​ដល់​កម្រិត 4K

  • 2017-11-22 02:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ Facebook Messenger ទទួល​បាន​ការ​អាប់ដេត​ថ្មី​មួយ​ទៀត​ហើយ ដោយ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​​​អ្នក​ប្រើ​ប្រាស់​នៅ​​​​សហរដ្ឋអាមេរិក, កាណាដា, បារាំង, អូស្ត្រាលី, ចក្រភពអង់គ្លេស, សិង្ហបុរី, ហុងកុង, ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង នឹង​អាច​ផ្ញើ​រូបភាព​បាន​ដល់​កម្រិត 4K (4096x4096) ឯណោះ។

Facebook និយាយ​ថា​នឹង​បញ្ចេញ​ការ​អាប់ដេត​នេះ​សម្រាប់​ប្រទេស​ផ្សេង​ទៀត​ក្នុង​សប្ដាហ៍​បន្ត​បន្ទាប់។ ពី​មុន​មក​កម្មវិធី​ Messenger អាច​ផ្ញើ​រូបភាព​បាន​ត្រឹម​កម្រិត​ 2K ប៉ុណ្ណោះ​ ប៉ុន្តែ​ជា​មួយ​ការ​អាប់ដេត​ថ្មី​នេះ​រូបភាព​ដែល​ផ្ញើ​ចេញ​ទៅ​នឹង​មាន​គុណភាព​កាន់​តែ​ច្បាស់​ជាង​មុន។ ខាង​ក្រោម​ជា​ការ​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​គុណភាព​រូប​ពី​មុន​ និង​គុណភាព​រូប​ 4K នៅ​ផ្នែក​ខាង​ស្ដាំ ពេល​ផ្ញើ​តាម​កម្មវិធី​ Messenger៕​​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង