ទម្លាប់ញ៉ាំអាហារលឿន ប្រឈមបញ្ហាប្រព័ន្ធរំលាយអាហារ និងបង្កជាជំងឺកាចសាហាវ

  • 2017-11-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សា​បឋម​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​លឿន អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឺ​មេតាបូលីស (Metabolic Syndrome)។

(រូបតំណាង)

ការ​សិក្សា​ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ Scientific Sessions 2017 របស់​អង្គការ​មិន​រក​ប្រាក់​កម្រៃ American Heart Association បាន​វាយតម្លៃ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​របស់​អ្នក​ចូល​រួម ចំនួន ១ ០៨៣នាក់។ នៅ​ក្នុង​ឆ្នាំ២០០៨ អ្នក​ទាំង​អស់​នោះ សុទ្ធ​តែ​គ្មាន​ជំងឺ​មេតាបូលីស។ នៅ​ឆ្នាំ២០១៣ គ្រប់​យ៉ាង​ក៏​បាន​ផ្លាស់ប្ដូរ។

អ្នក​ចូល​រួម​នៅ​ក្នុង​ការ​សិក្សា​នេះ ត្រូវ​បាន​បែងចែក​ជា ៣ក្រុម គឺ អ្នក​ញ៉ាំ​យឺត , អ្នក​ញ៉ាំ​ធម្មតា និង​អ្នក​ញ៉ាំ​លឿន។ បន្ទាប់​ពី​ឆ្នាំ២០១៣ អ្នក​ញ៉ាំ​លឿន មាន​ការ​កើន​ឡើង ១១,៦ភាគរយ វិវត្ត​ទៅ​ជា​ជំងឺ​មេតាបូលីស។ ចំពោះ​អ្នក​ជំងឺ​ជា​ច្រើន ដែល​មាន​ជំងឺ​មេតាបូលីស សុទ្ធ​សឹង​តែ​មាន​ហានិភ័យ សម្រាប់​ជំងឺ​បេះដូង , ជំងឺ​ទឹកនោមផ្អែម , ជំងឺ​លើសឈាម និង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល រួម​ទាំង​ការ​ឡើង​ទម្ងន់​ផង​ដែរ។ ចំណែក​ឯ​អ្នក​ញ៉ាំ​អាហារ​ធម្មតា និង​យឺត​វិញ មាន​អត្រា​កើត​ជំងឺ​នេះ​តែ ៦ និង ២,៣ភាគរយ​ប៉ុណ្ណោះ។

ទន្ទឹម​គ្នា​នេះ​ដែរ ការ​សិក្សា​ខាងលើ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ពេល​ដែល​អ្នក​ញ៉ាំ​អាហារ​កាន់​តែ​លឿន នោះ​អ្នក​ទំនង​ជា​រំខាន​ដល់​ការ​រំលាយ​អាហារ​របស់​អ្នក និង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​គ្រោះថ្នាក់​នៃ​ជំងឺ​ដ៏​សាហាវ​ទាំង​នោះ​កាន់​តែ​ខ្លាំង៕

ប្រភព៖ thedailymeal   ប្រែ​សម្រួល៖ សេង ឡុង