ចូល​មើល​យន្តហោះ​សម្រាប់​ជួល​ ជិះមួយ​ម៉ោង​ ៧៤០០០ ដុល្លារ​

  • 2017-11-26 03:20:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងកម្មវិធី​តាំង​បង្ហាញ​យន្តហោះ​ Aviation Show កាលពីឆ្នាំ​ ២០១៧ នៅ​ទីក្រុង​ឌូបៃ​ គេសង្កេតឃើញមាន​វត្តមាន​យន្តហោះ​​ Boeing 787 Dreamliner ដែល​មិន​មែន​ជា​ប្រភេទ​យន្តហោះ​ ធម្មតាៗនោះទេ។

​​​​Boeing 787 Dreamliner ជា​ប្រភេទ​យន្តហោះ​​ផលិត​ឡើង​សម្រាប់​ឲ្យ​អតិថិជន​ជួល​ជិះ​តែ​ប៉ុណ្ណោះ។ ​​​Boeing 787 Dreamliner ធម្មតា​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​ចន្លោះ​ពី​ ២៤០ ទៅ​ ៣៣៥ នាក់។ ប៉ុន្តែ​យន្តហោះ​នេះ​អាច​ផ្ទុក​អ្នក​ដំណើរ​បាន​តែ​ ៤០ ប៉ុណ្ណោះ។

យន្តហោះ​តម្លៃ​ ៣០០ លាន​ដុល្លារ​នេះ​ បាន​បំពាក់​នូវ​ប្រព័ន្ធ​ទំនើប​ៗជា​ច្រើន​ដូច​ជា​ វាំងនន​ស្វ័យ​ប្រវត្តិ, ភ្លើង​ពណ៌​ដ៏​ស្រស់​ស្អាត និង​មាន​បន្ទប់​​ទឹក​ទំហំ​ធំ​ទៀត​ផង។

ជួល​ជិះ​រយៈពេល​មួយ​ម៉ោង​ស៊ី​ថ្លៃ​ ៧៤ ០០០ ដុល្លារ។

មាន​អ្នក​បម្រើ​ការ​ចាំ​បម្រើ​សេវា​ដល់​អតិថិជន​គ្រប់​ពេល។

កន្លែង​​ទទួល​ភ្ញៀវ​អាច​ទទួល​ភ្ញៀវ​បាន​ ១៦ នាក់​ ដោយ​មាន​ជា​កៅអីវែង និង​សាឡុង ​សម្រាប់​ឲ្យ​សម្រាក។

តុ​អាហារ​មាន​ដល់​ទៅ​ពីរ​​ សម្រាប់​ទទួល​ទាន​អាហារ​ពេល​ល្ងាច, ពេល​ថ្ងៃ​ត្រង់ ឬ​សម្រាប់​ការ​ជប់​លៀង​បាន​ទៀត​ផង។​ រាល់​អាហារ​​ត្រូវ​បាន​រៀប​ចំ​ដោយ​ចុងភៅ​​នៅ​លើ​យន្តហោះ​ផ្ទាល់។

កន្លែង​ទទួល​ភ្ញៀវ​ និង​កន្លែង​ទទួល​ទាន​អាហារ​ មាន​បំពាក់​ទូរទស្សន៍​អេក្រង់​ធំ​ សរុប​ ៣ គ្រឿង។

ក្រៅ​ពី​មាន​កន្លែង​ទទួល​ភ្ញៀវ​ធំ​ បន្ទប់​គេង​ក៏​មាន​ទំហំ​ធំ​ដែរ

មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​​បន្ទប់​ដែល​មាន​កៅអី​សម្រាប់​អង្គុយ​ចំនួន​ ១៨ កៅអី ត្រៀម​ទុក​ករណី​មាន​ភ្ញៀវ​ច្រើន៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម