Lamborghini Urus ជា​ឡាន​ SUV លឿន​ជាង​គេ​ក្នុង​លោក​

  • 2017-11-26 04:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន​ Lamborghini មិន​បាន​បញ្ចេញ​ព័ត៌មាន​​លម្អិត​ទាក់​ទង​នឹង​ Lamborghini Urus ​ដែល​គ្រោង​បង្ហាញ​ខ្លួន​ខែ​ក្រោយ​ នៅ​ឡើយ​ទេ។

យ៉ាងណាក្ដី​គេ​អាច​ដឹង​ខ្លះៗ​ពី​រូបរាង​របស់​វា​តាម​រយៈ​វីដេអូ​ខ្លីៗ​ដែល​ Lamborghini បាន​ចេញ​ផ្សាយ​កន្លង​មក។ Lamborghini ក៏​បាន​បញ្ជាក់​ដែរ​ថា​ Urus នឹង​ប្រើ​ម៉ាស៊ីន​ Twin-Tubro ចំណុះ​ ៤,០ លីត្រ អាច​ផលិត​កម្លាំង​បាន​ ៦៥០ សេះ។

តាម​ការ​វាយ​តម្លៃ​លើ​​រថយន្ត​​គំរូ​​ Urus របស់​​ទស្សនាវដ្ដី​ Automobile Magazine ​កាល​ពី​ថ្មីៗ​នេះ​ ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ពី​សមត្ថភាព​​របស់​រថយន្ត​ SUV នេះ។ តាម​ការ​ចុះ​ផ្សាយ​​អះអាង​ថា​ Lamborghini Urus អាច​បង្កើន​សន្ទុះ​ល្បឿន​ពី​ ០ – ១០០ គ.ម/ម៉ ប្រើ​ពេល​ ៣,៧ វិនាទី ជា​មួយ​នឹង​ល្បឿន​អតិបរមា​ ៣០២,៥ គ.ម/ម៉។

រថយន្ត​ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា​រថយន្ត​ SUV ល្បឿន​លឿន​ជាង​គេ គឺ​ Bentley Bentayga កម្លាំង​​ ៦០០ សេះ អាច​រត់​ពី​ ០ – ១០០ គ.ម/ម៉ ប្រើ​ពេល​ប្រមាណ​ ៤ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣០០,៩៤ គ.ម/ម៉។

ទស្សនាវដ្ដី​ខាង​លើ​ឲ្យ​ដឹង​ទៀត​ថា​ Lamborghini Urus ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ ដែល​មាន​ប្រព័ន្ធ​បើកបរ​ All-Wheel Drive (ប៉ុង​ពីរ)៕​​​​​​

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សុខហេង