ការហ្វឹកហាត់​ និង​កង្វះ​អាហារ​ ធ្វើឱ្យ​ទាហាននារី​កូរ៉េខាងជើង ប្រឈម​នឹង​បញ្ហា​សុខភាព

  • 2017-11-26 04:41:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ត្រី​ម្នាក់​ដែល​បាន​ចូល​បម្រើកងទ័ព​កូរ៉េខាងជើង បាន​លាតត្រដាង​ការពិត​ក្រោយពី​រត់​ទៅដល់​ប្រទេស កូរ៉េខាងត្បូង​ថា ជីវិត​រស់នៅ​ពិតជា​លំបាក​ណាស់​សម្រាប់​ទាហាននារី​។ ការហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា និង​កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ធ្វើឱ្យ​ពួកគេ​រាំងរដូវ ហើយ​ការចាប់រំលោភ​សេពសន្ថវៈ​ក្រោម​ក្រញាំ មេទាហាន​របស់​ពួកគេ​កើតមាន​ជាទូទៅ​គួរឱ្យ​អនិច្ចា​។

​អ្នកស្រី លី សូ យឺន (Lee So Yeon) និយាយថា គាត់​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព​នៅ​អាយុ ១៧ ឆ្នាំ​ដោយសារតែ​គំនិត​ស្នេហា​ជាតិ និង​ដើរ​តាម​គន្លង​របស់​ក្រុមគ្រួសារ​គាត់​។

​ស្ត្រី​វ័យ ៤១ ឆ្នាំ​ដែលជា​កូនស្រី​របស់​សាស្ត្រាចារ្យ​សកល​វិទ្យាល័យ​រូបនេះ​បាន​រៀប​រាប់ទាំង​ខ្លោចផ្សា​ក្នុង​ចិត្ត​ថា ស្ត្រី​រាប់ម៉ឺន​នាក់​ផ្សេងទៀត​ក៏បាន​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព​ដែរ​ដោយសារតែ​គំនិត​ស្នេហា​ជាតិ និង​មាន​គោល បំណង​រួម​។

​ដំបូង​ឡើយ ជីវិត​របស់គាត់​រីក​រាយ​ណាស់​នៅក្នុង​ជួរ​កងទ័ព​ធំ​បំផុត​ទី​៤ របស់​ពិភពលោក​មួយ​នេះ ហើយ​ត្រូវគេ​ផ្តល់ឱ្យ​សូម្បី​ប្រដាប់​ផ្លុំ​សក់​ទៀតផង ប៉ុន្តែ​ដោយសារតែ​ភ្លើងអគ្គិសនី​ដាច់​ញឹកញាប់​ពេក គាត់​មិនសូវ​បាន​ប្រើប្រាស់​វា​ទេ​។

​ជា​អកុសល មិនយូរប៉ុន្មាន​ស្ថានភាព​ដ៏​ប្រែ​ទៅជា​លំបាក​ហួស​ពី​ការ​ស្មាន ហើយ​ក្នុងនោះ​រួមទាំង​កង្វះ​អាហារ និង​ការហ្វឹកហាត់​យ៉ាងខ្លាំង​ក្លា​ដូច​បាន​រៀបរាប់​ពី​ខាងលើ​៕

ប្រភព ៖ រស្មីកម្ពុជា