ទិដ្ឋភាព​ប្លែក​ៗ​ទាក់​ភ្នែក​នៅ​ថ្ងៃ​បើក​សម្ពោធ​សួន​កម្សាន្ត ​Disneyland កាល​ពី​ឆ្នាំ ១៩៥៥

  • 2017-11-27 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វី​ៗ​ដែល​​ក្មេង​ៗ​ជំនាន់​មុន តែង​តែ​ស្រមៃ​​ចង់​​ឃើញ​រូបភាព​​ដូច​ទៅ​នឹង​រឿង​​របស់ Disney នោះ បាន​ក្លាយ​ជា​ការ​ពិត​ និង​លេច​រូបរាង​ឡើង​ក្នុង​ឆ្នាំ ១៩៥៥។

នៅ​ថ្ងៃ​ទី ១៧ ខែ​កក្កដា ឆ្នាំ​១៩៥៥ សួន​កម្សាន្ត ​Disneyland បាន​បើក​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ ហើយ​អ្វី​ៗ​ដែល​ក្មេង​ៗ​ប៉ង​ប្រាថ្នា​ចង់​ឃើញ​ផ្ទាល់​ភ្នែក​ នូវ​រូបភាព​ពិតៗ​ដែរ។

ចង់​ដឹង​ថា​ទិដ្ឋភាព​នៅ​ថ្ងៃ​បើក​ដំណើរ​ការ​នោះ​យ៉ាង​ណា សូម​ទស្សនា​រូប​ភាព​នោះ​ទាំង​អស់​គ្នា៖​

១. លោក​Walt Disney ឈរ​ញញឹម​នៅ​ពី​មុខ​​វិមាន​​ក្នុង​រឿង Sleeping Beauty នៅ​ថ្ងៃ​បើក​សម្ពោធ​សួន​កម្សាន្ត Disneyland ​ក្នុង​ទីក្រុង​ Anaheim រដ្ឋ California ក្នុង​ឆ្នាំ ១៩៥៥។ ២. ដើម​ផ្កា​ដែល​ត្រូវ​បាន​ដាំ​ឲ្យ​ចេញ​ជា​ទម្រង់​មុខ​របស់​តួអង្គMickey Mouse អម​ជាមួយ​នឹង​រថភ្លើង​របស់​ Disneyland train នៅ​ពី​ក្រោយ។ ៣. ចំណត​ឡាន​ត្រូវ​ត្រូវ​ពេញ​ នៅ​ថ្ងៃ​សម្ពោធ​សួន​កម្សាន្ត ដែល​មើល​ទៅ​ឡាន​ខ្លះ​កំពុង​ព្យាយាម​រក​កន្លែង​ចត។ ៤. ក្មេង​​ៗ រត់​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​សួន​កម្សាន្ត​នៅ​ថ្ងៃ​បើក​​ដំណើរ​ការ​ជា​លើក​ដំបូង។ ៥. ក្មេង​ៗ​រត់​ឆ្លង​កាត់​ក្លោង​ទ្វា​វិមាន​ក្នុង​រឿង “Sleeping Beauty"។ ៦. ភ្ញៀវ​ដែល​បាន​ចូលរួម​សប្បាយ​រីករាយ​ជាមួយ​ការ​ជិះ​ពែង​តែ​កម្សាន្ត។ ៧. ទិដ្ឋភាព​ក្មេង​ៗ​ជិះ​ពេញ​ពែង​តែ​យ៉ាង​សប្បាយ​រីករាយ។ ៨. លោក​Walt Disney កាន់​កាំភ្លើង​ជ័រ​នៅ​ដៃ និយាយ​លេង​ជាមួយ​ក្មេង​ៗ​លើ​រទេះ​សេះ​យ៉ាង​សប្បាយ​រីករាយ។ ៩.ឪពុក ​និង​កូន​ស្រី​កំពុង​ជិះ​ឡាន​ "Mr. Toad's Wild Ride" ។ ១០. តារា​សម្តែង Adelle August លេង​ល្បែង​ទាយ​ជោគ​វាសនា Esmeralda។ ១១. លោក​Eddie Fisher ឲ្យ​ភេសជ្ជៈ​ទៅ​​អវកាស ចរ​ម្នាក់​​អម​ជាមួយ​តារា​សម្តែង Debbie Reynolds សម្លឹង​មើល​យ៉ាង​សប្បាយ។
១២. ក្រុម​ស្រី​សម្ដែង បួន​នាក់​ក្នុង​ឈុត​​អង្គុយ​ផឹក​ភេសជ្ជៈ​មុន​ពេល​ឡើង​​សម្ដែង។ ១៣. ក្មេង​ៗ​រង់ចាំ​​ឡាន​ "Autopia" ចេញ​ដំណើរ។ ១៤. ភ្ញៀវ​ដែល​ចូល​មក​កម្សាន្ត​កំពុង​ជិះ​ឡាន​នៅ​ក្នុង​សួន​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ។ ១៥. ភ្ញៀវ​​ទេសចរ​កំពុង​ដើរ​ទស្សនា​ និង​សម្រាក​នៅ​​តំបន់ Tomorrowland's "Spaceport." ។ ១៦. ភ្ញៀវ​យ៉ាង​កក​កុញ​កំពុង​ឈរ​រង់ចាំ​ជិះ​ទូក​ក្នុង​សួន​កម្សាន្ត​ Disneyland។​ ១៧. រូប​តុក្កតា​សត្វ​ក​វែង លេច​រូប​ឡើង​នៅ​ក្នុង​តំបន់ "Jungle Cruise" នៃ​សួន​​កម្សាន្ត។ ១៨. តារា​សម្តែង Kathleen Case កំពុង​លេង​ជាមួយ​សត្វ​ស្វា​ ខណៈ​អ្នក​គាំ​ទ្រ​​ និង​ក្មេងៗ​កំពុង​មើល​មក​នាង​។ ១៩. ក្បួន​ដង្ហែ​ព្យុះ​ហយាត្រា​​នៅ​ថ្ងៃ​សម្ពោធ​ដោយ​អម​ជាមួយ​មនុស្ស​នៅ​សង​ខាង​ផ្លូវ​​ជា​ច្រើន​នាក់។ ២០. លោក​ Walt Disney បក់​ដៃ​ដាក់​មនុស្ស​នៅ​តាម​ដង​ផ្លូវ​ជាមួយ​អតីត​រាជរដ្ឋាភិបាល​រដ្ឋCalifornia លោកGoodwin Knight។ ២១. លោកWalt Disney ឈរ​ជាមួយ​ក្រុម​តន្ត្រី ​និង​ភ្ញៀវ​ដទៃ​ទៀត ​ដើម្បី​ជា​ការ​គោរព​ក្នុង​ថ្ងៃ​បើក​សម្ពោធ​សួន​កម្សាន្ត​របស់​លោក​ជា​លើក​ដំបូង។ ២២. រូប​ភាព​ទស្សនិកជន​អម​​ដំណើរ​ក្រុម​ព្យុះ​ហយាត្រា​។ ២៣. ការ​តុប​តែង​ខ្លួន​ជា​តួអង្គ​ក្នុង​រឿង”Alice in Wonderland" និង​រឿង​ “Dumbo” ធ្វើដំណើរ​តាម​ផ្លូវ​ធំ។ ២៤. លោក​Walt Disney អង្គុយ​លើ​បង់​នៅ​ក្នុង​សួន​កម្សាន្ត​ Disneyland៕

ប្រភព៖ buzzfeed   ប្រែសម្រួល៖ អន សុភក្ត្រា