ក្ដៅៗ! មេក្រុម f(x) ត្រូវ​​វះ​កាត់​ជា​បន្ទាន់ ព្រោះ​ជំងឺ​ធ្វើ​ទុក្ខខ្លាំង​

  • 2017-11-27 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាន​ភាព​របស់​តារា​ចម្រៀង​ស្រី​មេក្រុម​ f(x) Victoria កាន់​តែ​យ៉ាប់យ៉ឺន​ខ្លាំង​ទៅៗ​ហើយ​ រហូត​ដល់​ថ្នាក់​ត្រូវ​ទទួល​ការ​វះកាត់​ទៀត។

Victoria បាន​ទទួល​ការ​វះកាត់​ភ្លាមៗ​ ក្រោយ​ពេល​ស្ថានភាព​សុខភាព​របស់​នាង​កាន់​តែ​ខ្សោយ​ និង​មាន​បញ្ហា​ខ្លាំង​ អំឡុង​ពេល​បំពេញ​ការងារ​ក្នុង​ប្រទេស​ថៃ។

សារព័ត៌មាន​ បាន​ចុះ​ផ្សាយ​ថា​ តារា​ស្រី​រូប​នេះ​ ចេះ​តែ​មាន​អារម្មណ៍​ថា​សុខភាព​ខ្លួន​ហាក់​ដូច​ជា​មិន​ស្រួល​ ពេល​ដែល​កំពុង​ថត​រឿង​ថ្មី​មួយ​របស់​នាង​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ។ ខណៈ​នោះ​ Victoria បាន​សម្រេច​ផ្អាក​ការងារ​មួយ​ឡែក​សិន និង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​វិញ​ ដើម្បី​ឲ្យ​ពេទ្យ​ពិនិត្យ។

យ៉ាង​ណា​មិញ​ ដោយសារ​ស្ថានភាព​ជំងឺ​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ ដូចនេះ​ពេទ្យ​តម្រូវ​ឲ្យ​នាង​វះកាត់​តែ​ម្ដង។ ចំពោះ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ ជំងឺ​របស់​តារា​ស្រី​វ័យ​ ៣០​ឆ្នាំ​រូបនេះ​ ត្រូវ​បាន​លាក់​ការ​យ៉ាង​ជិត​ មិន​មាន​អ្នកណា​ដឹង​ថា​ ជា​ប្រភេទ​ជំងឺអ្វី​ឡើយ។

ដោយ​ឡែក​ ព្រោះ​តែ​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំង​អស់​មាន​ការ​ព្រួយ​បារម្ភ​ តារា​ស្រី​ដែល​មាន​ឈ្មោះ​ដើម​ Song Qian បាន​បង្ហោះ​សារ​មួយ​លើ​គណនី​ Weibo ថា៖

“ខ្ញុំ​មិន​អី​ទេ សូម​កុំ​មាន​ការ​ព្រួយបារម្ភ​ពី​ខ្ញុំ​អី។ ខ្ញុំ​អាច​ក្រោក​ធម្មតា​ ហើយ​ថែម​ទាំង​រត់​បាន​ទៀត​ ក្រោយ​វះ​កាត់​ ២​ថ្ងៃ។ អាកាសធាតុ​ប្រែ​ជា​ត្រជាក់​ខ្លាំង​ ដូចនេះ​សូម​អ្នក​ទាំង​អស់​គ្នា​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ផង”។

ជាមួយ​គ្នា​នេះ​ សង្កេត​ឃើញ​ថា​ Victoria មាន​ការ​មមាញឹក​ខ្លាំង​ទាក់ទង​នឹង​ការងារ​សម្ដែង​ ក្រោយ​ពេល​ការងារ​ចម្រៀង​របស់​នាង​មាន​សភាព​ស្ងាត់​ច្រងំ​ ខណៈ​ក្រុម​ f(x) មិនទាន់​មាន​បទ​ចម្រៀង​ស្នាដៃ​អ្វី​ថ្មី​ទៀត៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី