Krystal និយាយ​ចំៗថា​មាន​រឿង​ ១ ខ្លួន​ច្រណែន​បង​ស្រី​ណាស់!

  • 2017-10-26 00:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ប្អូន​ស្រី​របស់​ Jessica តារា​ចម្រៀង​អតីត​សមាជិក​ក្រុម​ Girls' Generation បាន​និយាយ​ប្រាប់​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្ដែងៗ​ថា​ ខ្លួន​មាន​ការ​ច្រណែន​បង​ស្រី​ត្រង់​ចំណុច​ខ្លះ។

ជាក់​ស្ដែង​ តារា​ស្រី​ Krystal ដែល​ជា​ប្អូន​បង្កើត​របស់​ Jessica បាន​ទទួល​ស្គាល់​ថា​ នាង​ពិត​ជា​ស្រឡាញ់​សំលៀក​បំពាក់​របស់ Jessica ណាស់។ អំឡុង​ពេល​ថត​រូប​ឲ្យ​ទស្សនាវដ្តី COSMOPOLITAN​ បង​ប្អូន​ស្រី​ត្រកូល​ Jung នេះ​ត្រូវ​បាន​សួរ​ថា​ពួក​គេ​ទាំង​ពីរ​នាក់​មាន​ដែល​ឈ្លោះ​គ្នា​រឿង​សំលៀក​បំពាក់​ដែរ​ឬ​ទេ?

មិន​បង្អង់​យូរ​ Krystal បាន​ឆ្លើយ​ភ្លាមៗ​ថា​ នាង​ពិត​ជា​ច្រណែន​ Jessica រឿង​ខោអាវ​ណាស់៖ “ខ្ញុំ​ចង់​បាន​ខោ​អាវ​គាត់​ណាស់​ ជា​ពិសេស​ ក្រោយ​ពេល​គាត់​​សម្ពោធ​ម៉ាក​យីហោ​ ផ្ទាល់​ខ្លួន​រួច​មក។ គាត់​​ច្នៃ​សំលៀក​បំពាក់​របស់​គាត់​ ដូច​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ពាក់​ដែរ”។ Krystal និយាយ។

បើ​តាម​អ្វី​ដែល​អ្នក​គាំ​ទ្រ​ជា​ច្រើន​បាន​ដឹង​ គឺ​ Jessica មាន​​ស្បែកជើង​ និង​កាបូប ​ ដល់​ទៅ​ ១០០ សម្រាប់​ឯណោះ​។ លើស​ពី​នេះ​ តារា​ចម្រៀង​ Jessica ប្រហែល​ជា​មាន​ទូ​សំលៀក​បំពាក់​ធំ​ជាង​គេ​ប្រចាំ​ប្រ​ទេស​កូរ៉េ​ទៀត​ផង ហើយ​នេះ​ក៏​ជា​អ្វី​ដែល​ជា​បំណង​ប្រាថ្នា​របស់​នារីៗ​គ្រប់រូប​ដែរ៕

ប្រភព៖ Koreaboo   ប្រែសម្រួលៈ អន សុភក្ត្រា

អត្ថបទពេញនិយម
អត្ថបទថ្មី