Huawei បង្អួតបច្ចេកវិទ្យាស្កេនមុខ និង Animoji ដូច iPhone X បេះដាក់
- 2017-11-29 02:59:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei បង្អួតបច្ចេកវិទ្យាស្កេនមុខ និង Animoji ដូច iPhone X បេះដាក់
ចន្លោះមិនឃើញ
ក្រៅពីបានបញ្ចេញស្មាតហ្វូនស៊េរីថ្មី Honor ដែលជាម៉ាកក្រុមហ៊ុនមួយស្ថិតនៅក្រោម Huawei បានបង្ហាញបច្ចេកវិទ្យាដែលខ្លួនកំពុងសិក្សាសម្រាប់ប្រើលើស្មាតហ្វូនថ្ងៃអនាគត។
បច្ចេកវិទ្យាថ្មីនេះស្ទើរតែដូចគ្នាបេះបិតទៅនឹងបច្ចេកវិទ្យាមានលើ iPhone X។ ក្នុងនោះរួមមាន ប្រព័ន្ធ Sensor 3D នៅផ្នែកខាងមុខ ដើម្បីអាចបង្កើតទម្រង់មុខមនុស្សមាន ៣០០ ០០០ ចំណុច ក្នុងពេល ១០ វិនាទី។ ពេលប្រើសម្រាប់ដោះសោវានឹងចំណាយពេល ០,៤ វិនាទី (ទ្រនាប់ស្កេនម្រាមដៃធម្មតាប្រើពេល ០,២ វិនាទី)។
បច្ចេកវិទ្យាមួយទៀតគឺ Animoji ដែល Huawei អះអាងថាខ្លាំងជាង Apple ដោយវាអាចចាប់កាយវិការនៃទម្រង់មុខមនុស្សបានលម្អិតជាង សូម្បីតែចលនាអណ្ដាតក៏វាអាចចាប់បានដែរ។
បច្ចេកវិទ្យាទាំងនេះមិនបានបញ្ចូលលើ Honor V10 ដែលក្រុមហ៊ុនទើបប្រកាសចេញ ឬ នៅលើស្មាតហ្វូន Huawei នាពេលបច្ចុប្បន្ននៅឡើយទេ។ វាទំនងជានឹងបង្ហាញខ្លួនលើ Huawei P11 ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទបញ្ចេញបច្ចេកវិទ្យានេះនោះទេ៕