ធឿន​ ធារ៉ា​ សង្ឃឹម​ថា​ខ្លួន​ឯង​នឹង​ល្បី​ថែម​ទៀតក្រោយ​យក​ឈ្នះ​អ្នក​ប្រដាល់​ជួរ​មុខ​ រឿង​ សុភ័ណ្ឌ​

  • ពុធ, 29 វិច្ឆិកា 2017 03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​វ័យ​ក្មេង​ទើប​លេច​មុខ​លើ​សង្វៀន​ក្នុង​ស្រុក​ ធឿន​ ធារ៉ា​ សង្ឃឹម​ថា​នឹង​ល្បី​ឈ្មោះ​នៅ​ពេល​ខាង​មុខ​បន្ទាប់​ពី​យក​ឈ្នះ​សិស្ស​ច្បង​ រឿង​ សុភ័ណ្ឌ​ ក្នុង​ព្រឹត្តិការណ៍​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ម្សិលមិញ​នេះ។​

កីឡាករ ធឿន ធារ៉ា

ធឿន​ ធារ៉ា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះ​ជា​មួយ​សិស្ស​ច្បង​ដែល​ជា​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ម្សិលមិញ​នេះ​ ពិត​ជា​ពិបាក​ខ្លាំង​ទម្រាំ​អាច​យក​ឈ្នះ​បាន​ រឿង​ សុភ័ណ្ឌ​ ជា​កីឡាករ​ដៃ​ធ្ងន់​ និង​រឹងមាំ​ មិន​ងាយ​វ៉ៃ​យក​ឈ្នះ​នោះ​ទេ។​

កីឡាករ រឿង​ សុភ័ណ្ឌ ខៀវ

តាម​រយៈ​ជ័យជម្នះ​ម្សិលមិញ​នៅ​វិហារសួគ៌​នេះ​ អ្នក​ប្រដាល់​វ័យ​១៩​រូប​នេះ​រំពឹង​មាន​កេរ្តិ៍ឈ្មោះ​ដូច​អ្នក​ប្រដាល់​ដ៏​ទៃ​ទៀត​ ហើយ​គេ​នឹង​ខំប្រឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ថែម​ទៀត។​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ខាង​លើ​ក៏​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ខ្លួន​ជា​និច្ច​មិន​ថា​នៅ​សង្វៀន​ក្នុង​ស្រុក​ ឬ​នៅ​ប្រទេស​ថៃ​នោះ​ទេ។​

កីឡាករ ធឿន​ ធារ៉ា ក្រហម

ធឿន​ ធារ៉ា​ ជា​អ្នក​ប្រដាល់​មក​ពី​ក្លឹប​ក្រសួង​កសិកម្ម​ ហើយ​គេ​ជា​ជើង​ខ្លាំង​ម្នាក់​ដែល​តែងតែ​បង្ហាញ​មុខ​នៅ​សង្វៀន​ឯង​ប្រទេស​ថៃ​នា​ពេល​កន្លង​មក។​ ម្សិលមិញ​កីឡាករ​ម្នាក់​នេះ​យក​ឈ្នះ​ជើង​អ្នក​លេង​កណ្ដាប់​ដៃ​ រឿង​ សុភ័ណ្ឌ​ ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ ២០១៧​ នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី