Grab ចាប់ដៃគូជាមួយ Executive Auto ដើម្បីផ្តល់ជូននូវបទពិសោធន៍ជិះរថយន្តទំនើបៗ

  • 2025-04-29 10:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា - ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ - ក្រុមហ៊ុន Grab មានមោទនភាពក្នុងការ ប្រកាសភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន Executive Auto ដោយនាំយកនូវរថយន្តទំនើបៗ លំដាប់ខ្ពស់មកលើវេទិកា Grab។ កិច្ចសហការនេះបង្កើតឡើង ក្នុងគោលបំណងបំពេញតម្រូវការប្រកបដោយ ភាពចម្រុះសម្រាប់សហគមន៍ ដោយផ្តល់នូវជម្រើសមធ្យោបាយធ្វើដំណើរដ៏ធំទូលាយ និងបង្កើនបទពិសោធន៍ ធ្វើដំណើរអោយកាន់តែប្រសើរសម្រាប់អតិថិជន។ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់នេះ ត្រូវបានធ្វើឡើងនៅអគារ Connexion កោះពេជ្រ រាជធានីភ្នំពេញ។

សេវាកម្ម "GrabExecutive" ដែលទើបចាប់ផ្តើមដំណើរការថ្មីនេះ នឹងនាំមកនូវរថយន្តទំនើបៗ លំដាប់ទី១ រួមជាមួយនឹងសេវាកម្មលំដាប់ទី១ផងដែរ។ អ្នកដំណើរនឹងទទួលបាននូវអ្នកបើកបរពោពេញដោយ បទពិសោធន៍ វិជ្ជាជីវៈខ្ពស់ និងរថយន្តទំនើបលំដាប់ទី១ ដែលបំពាក់ដោយគ្រឿងបរិក្ខារ ដូចជាទឹកអប់ក្លិន ក្រអូប ទឹកបរិសុទ្ធ ក្រដាសជូតមាត់ ឆ័ត្រ និងធុងសំរាម ដែលធានានូវការធ្វើដំណើរដ៏ប្រណិត និងផាសុខភាព តាំងពីដើមដល់ចប់។

លោក កង សុវណ្ណារ៉ូត នាយកគ្រប់គ្រង ក្រុមហ៊ុន Grab បានមានប្រសាសន៍ថា “ការចាប់ដៃគូជាមួយ Executive Auto គឺជាការបោះជំហានទៅមុខប្រកបដោយមោទនភាព ក្នុងការផ្តល់ជូនដល់អតិថិជន របស់យើងនូវបទពិសោធន៍ជិះរថយន្តទំនើប។ សេវាកម្ម GrabExecutive មិនត្រឹមតែមានភាពប្រណិត ប៉ុណ្ណោះទេ ពោលគឺបង្កើតនូវបទពិសោធន៍ដែលប្រកបដោយផាសុកភាព ភាពស៊ីវីល័យ និងសេវាកម្មដែលមាន ការគិតគូយ៉ាងល្អិតល្អន់ ដើម្បីធ្វើឱ្យគ្រប់ការធ្វើដំណើរពោពេញដោយភាពរីករាយ។”

លោក ឡុង នីរ៉ុន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Executive Auto មានប្រសាសន៍ថា “យើងខ្ញុំពិតជាមានកិត្តិយស និងក្តីសោមនស្សរីករាយក្រៃលែង ចំពោះកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមហ៊ុន Grab ដើម្បីផ្តល់នូវសេវាកម្មធ្វើដំណើរបែបប្រណិត ជូនដល់សាធារណជននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមាន បេសកកម្មចំបង គឺផ្តល់លទ្ធភាពជូនដល់អតិថិជនអាចទទួលបាននូវពិសោធន៍ក្នុងការ ធ្វើដំណើរប្រកបដោយ ភាពប្រណិត និងឯកជនដែលមិនធ្លាប់មាន ដោយមធ្យោបាយងាយស្រួលបំផុតតាមរយៈការប្រើប្រាស់ប្រព័ន្ធ សេវាកម្មធ្វើដំណើរមួយដ៏រឹងមាំ និងមានស្ថិរភាពរបស់ក្រុមហ៊ុន Grab។ យើងខ្ញុំនឹងផ្តល់ជូនពិសោធន៍ក្នុងការ ធ្វើដំណើរក្នុងកម្រិតប្រណិតខ្ពស់ដែលមិនធ្លាប់មាន។ សូមចូលរួមសាកល្បងទាំងអស់គ្នា! ចាប់ពី ថ្ងៃទី ០១ ខែ ឧសភា ខាងមុខនេះតទៅ អតិថិជនគ្រប់ៗរូបនឹងអាចមានលទ្ធភាពប្រើប្រាស់សេវាកម្មនេះ ហើយខ្ញុំជឿជាក់ យ៉ាងមុតមាំថាអតិថិជនគ្រប់ៗរូប ពិតជាសាកសម្យបំផុតក្នុងការទទួលបានពិសោធន៍សេវាកម្មធ្វើដំណើរបែប ប្រណិតនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

ការដាក់បញ្ជូលនូវរថយន្តទំនើបៗលំដាប់ខ្ពស់ នៅលើវេទិកា Grab បានបង្ហាញពីការបោះជំហានទៅមុខយ៉ាង សំខាន់ក្នុងបេសកកម្មរបស់ Grab ក្នុងការផ្តល់ជូននូវដំណោះស្រាយមធ្យោបាយដឹកជញ្ជូនជាច្រើនប្រភេទ ដែល បម្រើដល់គ្រប់តម្រូវការទាំងអស់។ មិនថាប្រើប្រាស់ក្នុងគោលបំណងអាជីវកម្ម ឬសម្រាប់ការកម្សាន្តឡើយ សេវាកម្ម GrabExecutive នឹងផ្តល់ជូននូវបទពិសោធនៃការធ្វើដំណើរប្រកបដោយប្រណិតភាព និងទំនុកចិត្ត ខ្ពស់។ សម្រាប់ព័ត៌មានបន្ថែមអំពី GrabExecutive និងដើម្បីកក់សេវាកម្មធ្វើដំណើរបែបប្រណិត សូមចូល ទៅកាន់តំណភ្ជាប់កម្មវិធីរបស់ Grab Grab App

អំពីក្រុមហ៊ុន Grab៖

Grab គឺជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានកម្មវិធីស្មាតហ្វូនទំនើបឈានមុខគេនៅអាស៊ីអាគ្នេយ៍ ដែលដំណើរការ ក្នុងវិស័យការដឹកជញ្ជូន ការធ្វើដំណើរ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល។ ដោយបម្រើការជាង 800 ទីក្រុង នៅប្រាំបីប្រទេសក្នុងអាស៊ីអាគ្នេយ៍ដូចជា កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ Grab អនុញ្ញាតឱ្យមនុស្សរាប់លាននាក់អាចបញ្ជាទិញអាហារ ឬគ្រឿងទេស ផ្ញើកញ្ចប់ឥវ៉ាន់ កក់រថយន្ត ឬតាក់ស៊ី ទូទាត់ការទិញទំនិញតាមអ៊ីនធឺណិត ឬចូលប្រើសេវាកម្មដូចជាការខ្ចីប្រាក់ និងធានារ៉ាប់រង ជារៀងរាល់ថ្ងៃតាមរយៈកម្មវិធីតែមួយ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ2012 ដោយមានបេសកកម្មដើម្បី ជំរុញអាស៊ីអាគ្នេយ៍ឆ្ពោះទៅមុខ ដោយបង្កើនលទ្ធភាពសេដ្ឋកិច្ចសម្រាប់មនុស្សគ្រប់គ្នា។ Grab ខិតខំបម្រើសេវា ដោយផ្តោតលើគោលការណ៍សំខាន់បីយ៉ាង យើងមានបំណងផ្តល់នូវលទ្ធផលហិរញ្ញវត្ថុ ក្នុងពេលដំណាលគ្នា សម្រាប់ម្ចាស់ភាគហ៊ុនរបស់យើង និងមានឥទ្ធិពលសង្គមជាវិជ្ជមាន ដែលរួមបញ្ចូលទាំងការផ្តល់សិទ្ធិអំណាច សេដ្ឋកិច្ចដល់មនុស្សរាប់លាននាក់នៅក្នុងតំបន់ ខណៈពេលដែលយើងកំពុងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។

អំពីក្រុមហ៊ុន Executive Auto៖

បង្កើតឡើងក្នុងឆ្នាំ២០២៥ ដោយធុរជនប្រកបដោយពិសោធន៍ជាច្រើនឆ្នាំក្នុងការរៀបចំ និងកសាងធុរកិច្ច ផ្តល់សេវាកម្មធ្វើដំណើរឯកជន ក្រុមហ៊ុន Executive Auto គឺជាសមិទ្ធិផលដ៏ធំធេងមួយសម្រាប់យើងខ្ញុំ ដែលជាការឆ្លុះបញ្ចាំង និងស្តែងចេញនូវចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាកម្មធ្វើដំណើរបែបប្រណិត ដែលមិនធ្លាប់មានជូនដល់អតិថិជន ដោយយកចិត្តទុកដាក់ខ្ពស់លើភាពប្រណិត ផាសុខភាព និងឯកជនភាព។ គុណតម្លៃស្នូលរបស់ក្រុមហ៊ុន គឺយកចិត្តទុកដាក់ចំពោះអតិថិជនដ៏មានតម្លៃគ្រប់ៗរូប និងធានាថាអតិថិជន មិនត្រឹមតែធ្វើដំណើរដល់គោលដៅបានទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាពនោះទេ ជាងនេះទៅទៀត អតិថិជននឹងទទួលបានបទពិសោធន៍ធ្វើដំណើរក្នុងកម្រិតខ្ពស់ថ្មីមួយ ដោយផ្តោតលើភាពប្រណិត ផាសុខភាព និងឯកជនភាព។ ក្រុមហ៊ុន Executive Auto មានឆន្ទៈយ៉ាងមុតមាំក្នុងការអនុវត្ត និងធានានូវគោលការណ៍ សេវាកម្មមូលដ្ឋានចំបងទាំង ៥ របស់ក្រុមហ៊ុន រួមមាន៖ (១) ឯកជនភាព (២) គោរពពេលវេលា (៣) ភាពប្រណិត និងផាសុខភាព (៤) វិជ្ជាជីវៈ និង (៥) ស្ថិរភាពផ្តល់សេវាកម្ម ។ បេសកម្មគោលរបស់ក្រុមហ៊ុនគឺ ផ្តល់លទ្ធភាពជូនដល់អតិថិជន អាចទទួលបាននូវពិសោធន៍ក្នុងការធ្វើដំណើរ ប្រកបដោយភាពប្រណិត និងឯកជនដែលមិនធ្លាប់មាន ដោយមធ្យោបាយងាយបំផុតតាមរយៈការប្រើប្រាស់ប្រព័ន្ធសេវាកម្មធ្វើដំណើរមួយ ដ៏រឹងមាំ និងមានស្ថិរភាពរបស់ក្រុមហ៊ុន Grab។

ដោយ ៖ គីម ណារ៉ាក់

អត្ថបទថ្មី