A5/A7 ច្បាស់ហើយ នៅ​ឡើយ A8 ឮ​តែ​ដំណឹង​ល្ហៀក​ៗ​តែ​ប៉ុណ្ណោះ

  • 2017-11-29 06:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Galaxy A5/A7 (២០១៨) ត្រូវ​បាន​រំពឹង​នឹង​ប្រកាស​នា​ដើម​ឆ្នាំ​ក្រោយ ស្រប​ពេល​ A8 (២០១៨) ក៏​លេច​មុខ​ដំណាល​គ្នា ក្រោយ​បាត់​មុខ​វត្តមាន​នៅ​ឆ្នាំ​នេះ។ រូបភាព​បែក​ធ្លាយ​ចេញ​ពី​គេហទំព័រ​ប្រទេស​ចិន បាន​បង្ហាញ​យ៉ាង​ច្បាស់ A8 ឆ្នាំ​ក្រោយ នឹង​មាន​អេក្រង់​ផ្ទៃ​ពេញ​សង​ខាង អម​កាមេរ៉ា​ភ្លោះ​ខាង​មុខ ២ គ្រាប់ ដែល​ស្មាតហ្វូន SAMSUNG មិន​ធ្លាប់​មាន​នា​ពេល​បច្ចុប្បន្ន។

ជា​រួម​មាន​ន័យ​ថា​ត្រកូល A ឆ្នាំ​ក្រោយ​នឹង​មាន​អេក្រង់​ផ្ទៃ​ពេញ​គ្រប់​ម៉ូដែល គ្មាន​ប៊ូតុង Home ហើយ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ​ត្រូវ​ប្តូរ​ទៅ​ខ្នង​ក្រោយ​ទាំង​អស់។ ថ្វី​បើ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់លាស់ តែ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លើក​ឡើង​ត​គ្នា​ទំនង​នឹង​មាន​ម៉ូដែល A8 Plus និង A9 សេរ៊ី​ឆ្នាំ ២០១៨ ទៀត​ផង។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

ប្រភព៖ Gizchina   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម