ក្រុមហ៊ុន Airbus, Rolls-Royce និង Siemens ចាប់ដៃគ្នាផលិតយន្តហោះ hybrid
- 2017-11-29 13:34:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Airbus, Rolls-Royce និង Siemens ចាប់ដៃគ្នាផលិតយន្តហោះ hybrid
ចន្លោះមិនឃើញ
ក្រុមហ៊ុន Airbus, Rolls-Royce និងក្រុមហ៊ុន Siemens កំពុងសហការគ្នាផលិតយន្តហោះដឹកអ្នកដំណើរប្រភេទ hybrid ដែលវានឹងប្រើប្រាស់ម៉ាស៊ីន turbofan អគ្គិសនីតែមួយរួមជាមួយនឹងម៉ាស៊ីនយន្តហោះធម្មតាបីផ្សេងទៀត ។ យន្តហោះ hybrid នេះគឺជាកិច្ចប្រឹងប្រែងមួយដើម្បីអភិវឌ្ឍនិងបង្ហាញពីបច្ចេកវិទ្យានាពេលអនាគតដែលជួយកំណត់ការបំភាយនៃឧស្ម័នកាបូនឌីអុកស៊ីត (CO2) ពីការហោះហើរនិងកាត់បន្ថយការប្រើប្រាស់ខ្លាំងលើឥន្ធនះហ្វូស៊ីល ។ ក្រុមហ៊ុនទាំងបីខាងលើឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេចង់ផលិតយន្តហោះប្រើបច្ចេកវិទ្យា E-Fan X នៅឆ្នាំ ២០២០ ។ យន្តហោះនឹងបំពាក់ម៉ាស៊ីន BAe 146 ចំនួន៤ ដែលមានស្រាប់ក្នុងស្រុករីឯយន្តហោះ hybrid នឹងបង្កើតថាមពលអគ្គិសនីតាមរយៈម៉ាស៊ីន turbine នៅក្នុងយន្តហោះតែម្តង ហើយថាមពលនោះនឹងត្រូវបានប្រើប្រាស់ដើម្បីបើកស្លាបចក្រកង្ហារនៃម៉ាស៊ីន turbofan អគ្គិសនីតែមួយ ។ ក្រុមហ៊ុនទាំងនោះនិយាយថា បើសិនជាប្រព័ន្ធនេះដំណើរការនោះម៉ូទ័រអគ្គិសនីទីពីរអាចនឹងត្រូវបានបំពាក់បន្ថែម ។
ក្រុមហ៊ុន Airbus, Rolls Royce និង Siemensសុទ្ធតែមានតួនាទីរៀងៗខ្លួនសម្រាប់ការអភិវឌ្ឍយន្តហោះ hybrid ដូចជា Airbus នឹងទទួលខុសត្រូវសម្រាប់ការដំឡើងប្រព័ន្ធរបស់យន្តហោះចូលទៅក្នុងប្រព័ន្ធត្រួតពិនិត្យនិងគ្រប់គ្រងការហោះហើរ ។ Rolls Royce នឹងបង្កើតម៉ាស៊ីនភ្លើង ម៉ាស៊ីន turbo-shaft រីឯក្រុមហ៊ុន Siemens នឹងដំឡើងម៉ូទ័រកម្លាំង ២ ម៉េហ្កាវ៉ាត់ដើម្បីផ្តល់ថាមពលដល់ម៉ាស៊ីន ។ ដោយឡែកគម្រោងដទៃផ្សេងទៀតដូចជាយន្តហោះ hybrid ឬ អគ្គិសនីកំពុងស្ថិតក្នុងដំណើរការ ។ រំឮកថា ពួកគេសម្លឹងឆ្ពោះទៅរកគោលដៅវែងឆ្ងាយរបស់សហភាពអឺរ៉ុបនៃការកាត់បន្ថយការបំភាយ CO2 ពីការហោះហើរអាការចរណ៍ ៦០% ព្រមទាំងការកាត់បន្ថយសំឡេងរំខាន និងជាតិពុលដែលសហភាពអឺរ៉ុបនិយាយថាបញ្ហាអស់ទាំងនេះមិនអាចដោះស្រាយបានទោះបីជាមានបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្នក៏ដោយ ខណៈ CO2 គឺជាឧស្ម័នផ្ទះកញ្ចក់ដែលអ្នកវិទ្យាសាស្រ្តអះអាងថាវារួមចំណែកនៃការកើនឡើងកម្តៅផែនដី ៕ ប្រែសម្រួល៖ សិរីបុទ្រ ប្រភព៖ https://phys.org/news/2017-11-airbus-rolls-royce-siemens-hybrid-plane.html