គួរ​ស្វែងយល់​មូលដ្ឋាន​គ្រឹះ ៤ ចំណុច​​នេះ​ បើចង់​ក្លាយ​ខ្លួន​ជា Web Designer

  • 2017-12-04 02:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​​តំណែង​អ្នក​រចនា​គេហទំព័រ (Web Designer) កំពុង​ពេញ​និយម​ខ្លាំង​នៅ​ទីផ្សារ​ក្នុង​ស្រុក។ ខ្លះ​អាច​រក​ចំណូល​បាន​ប្រហែល ៤០០ ទៅ​ជាង ១ ពាន់​ដុល្លារ​ប្រចាំ​ខែ ឲ្យ​តែ​មាន​ចំណេះ​ដឹង​ច្បាស់លាស់​លើ​ជំនាញ​ត្រូវ​ប៉ាន់​មួយ​នេះ។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​កំពុង​មាន​ចិត្ត​ចង់​ចាប់​ផ្ដើម Sabay ណែនាំ​ឲ្យ​ស្វែងយល់​ពី​មូលដ្ឋាន​គ្រឹះ ៤ ចំណុច​ដែល​ត្រូវ​ដឹង​ជា​ចាំ​បាច់។

+ចេះ​ប្រើប្រាស់​កម្មវិធី Design:

ការ​រចនា​គេហទំព័រ​មិន​ផ្ដោត​តែ​លើ​ការ​សរសេរ​កូដ​មួយ​មុខ​នោះ​ទេ មួយ​វិញ​សោត​អ្នក​ត្រូវ​ចេះ​ជំនាញ​ Design មួយ​ផ្នែក​ធំ​ក្នុង​កម្មវិធី Photoshop និង Sketch ក្នុង​គោលដៅ​បង្កើត​ជា​ផ្នែក​នៃ Mockup, ស្លាក​សញ្ញា (Logo) ក៏​ដូច​ជា​រូបភាព​ទាក់ទាញ​ភ្នែក​ជា​ច្រើន​ទៀត។

+HTML:

ជា​ភាសា​កូដ​ចាំ​បាច់​មួយ​ដែល Web Designer គ្រប់​រូប​ត្រូវ​ចេះ​ឲ្យ​ប្រាកដ ព្រោះ​វា​ជា​គ្រោង​ឆ្អឹង​បង្ហាញ​នៅ​លើ​គេហទំព័រ​របស់​យើង។ ស្ថិត​ក្នុង​ពាក្យ​ពេញ HyperText Markup Language ភាសា​គោល​នេះ អាច​អនុញ្ញាត​ឲ្យ​អ្នក​បញ្ចូល​មាតិកា​ទៅ​ក្នុង​គេហទំព័រ មាន​ដូច​ជា​ផ្នែក​ក្បាល​ទំព័រ (Headlines), អត្ថបទ (Paragraph) និង​ជើង​ទំព័រ Footer បូក​ផ្សំ​នឹង​ឯកសារ​វីដេអូ, រូបភាព​ជា​ច្រើន​ទៀត។

+CSS:

អាច​និយាយ​ថា​ជា​ដៃ​គូ​របស់ HTML, ពាក្យ​ពេញ Cascading Style Sheets ជា​ភាសា​កូដ​មួយ​ដែល​ជួយ​លើក​សម្រស់​ឲ្យ​គ្រោង​ឆ្អឹង​ HTML មាន​សភាព​លេច​ធ្លោ​ជាង​ធម្មតា។ ទាក់ទង​នឹង​ពណ៌, ម៉ូដ​អក្សរ, ផ្ទៃ Background សុទ្ធ​សឹង​តែ​ប្រើ​កូដ CSS ដើម្បី​ផ្ដល់​ភាព​រហ័ស ងាយ​ស្រួល និង​មិន​សាំញ៉ាំ​ច្រើន។

+JavaScript:

ក្នុង​មុខងារ​មួយ​ផ្នែក​តូច JS ក៏​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​រចនា​ផ្ទៃ​គេហទំព័រ​ផង​ដែរ ប៉ុន្តែ​គោលដៅ​ចម្បង​គេ​ប្រើ​វា​ដើម្បី​បញ្ជូន​និង​ទទួល​ទិន្នន័យ​តម្លៃ​ណា​មួយ​ទៅ​កាន់​អតិថិជន (Client)។ ឧទាហរណ៍: នៅ​ពេល​អ្នក​កំណត់​ឲ្យ​អតិថិជន​វាយ​បញ្ចូល​លេខ ១០ ខ្ទង់​ដោយ​ប្រើប្រាស់​លេខ ៧,៨,៩ នៅ​ខាង​ដើម ករណី​បើ​ពួក​គេ​វាយ​ខុស នោះ​នឹង​លោត​សញ្ញា​ព្រមាន​មួយ​បង្ហាញ​ចេញ​មក ដោយ​នេះ​ជា​ការ​បញ្ជូន​តម្លៃ​ទៅ​វិញ​ទៅ​មក តាម​រយៈ JavaScript។

រំឭក​ថា​ភាសា​កូដ​ដូច​បាន​រៀបរាប់​ខាង​លើ គ្រាន់​តែ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​សិក្សា Web Designer ប៉ុណ្ណោះ ប៉ុន្តែ​បើ​ចង់​ក្លាយ​ជា​បុគ្គល​ជំនាញ​លើ​វិស័យ​នេះ អ្នក​ត្រូវ​សិក្សា​បន្ថែម​លើ​ភាសា​ជា​ច្រើន​ទៀត រួម​មាន PHP, Python និង Ruby ជា​ដើម។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

​. រឿងរ៉ាវ​ពី​ក្រោយ​គ្រូ​ទាយ​ល្បី​ឈ្មោះដែល​ Apple សូម​ខ្មាស Ming-chi Kuo ​

. លេច​រាង iPhone X Plus អេក្រង់ ៦.៥ អ៊ីញ អម​ក្បែរ iPhone X/8 Plus

ប្រភព៖ Skillcrush   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី